ទីបំផុត ឡាន Corvette C8 ឆ្នាំ២០២០ ចូលរោងចក្រផលិត ហើយត្រៀមចេញលក់ឆាប់ៗ

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Chevrolet បានប្រកាសចេញរថយន្តស្ព័រ Corvette C8 ស៊េរីឆ្នាំ២០២០ ហើយបានប្រកាសថាវានឹងចូលសង្វាក់ផលិតកម្ម នៅចុងឆ្នាំ២០១៩។

ផ្ទុយទៅវិញ សង្វាក់ផលិតកម្មនៃរថយន្ត Corvette C8 ត្រូវពន្យាដល់ ៣ខែ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២០ នេះតែម្តង។ ឥឡូវនេះ រថយន្ត Corvette C8 ឆ្នាំ២០២០ មួយគ្រឿងដំបូងបង្អស់ បានចេញពីខ្សែសង្វាក់ផលិតកម្ម នៅក្នុងទីក្រុង Bowling Green នៃរដ្ឋ Kentucky សហរដ្ឋអាមេរិក ហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណា រថយន្ត C8 មួយគ្រឿងដំបូងបង្អស់នេះ ត្រូវបានដេញថ្លៃទិញយកដោយ លោក Rick Hendrick ក្នុងតម្លៃរហូតដល់ទៅ ៣លានដុល្លារឯណោះ។

រថយន្តស្ព័រអាមេរិកដ៏ល្បីឈ្មោះខាងលើនេះ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ LT2 ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា រថយន្ត C8 ស៊េរីឆ្នាំ២០២០ នឹងមានតម្លៃចាប់ពី ៥៩ ៩៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក នៅពេលវាចេញលក់ជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម