ទីបំផុត Audi ផលិតឡានអគ្គិសនីដំបូងរបស់ខ្លួនបាន ១០ម៉ឺនគ្រឿងហើយ

រោងចក្រ Audi Burssels បានផលិតរថយន្ត e-tron តាំងពីឆ្នាំ២០១៨មក ហើយនៅពេលនេះរោងចក្រនេះបានសម្រេចសមិទ្ធផលដ៏ធំមួយដែលអាចការផលិតរថយន្ត e-tron បានចំនួន ១០ម៉ឺនគ្រឿង។

រថយន្ត e-tron ទី១០ម៉ឺនគឺជាម៉ូដែល e-tron Sportback 55 S Line Quattro ដែលមានពណ៌ខាងក្រៅជាពណ៌ប្រផេះ Daytona ជារថយន្តដែលកុម្ម៉ង់ទិញដោយអតិថិជម្នាក់នៅប៊ែកហ្សិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត e-tron គឺជារថយន្តអគ្គិសនីដំបូងរបស់ Audi ដែលបានប្រកាសចេញកាលពីឆ្នាំ ២០១៨ ហើយការដែលអាចផលិតបាន ១០គ្រឿងនាពេលនេះចាត់ទុកថាជាជោគជ័យដ៏ធំមួយ។ កាលពីឆ្នាំមុនចំនួនលក់នៃរថយន្ត e-tron មានការកើនឡើងជិត ៨០% បើធៀបនឹងឆ្នាំ២០១៩។

ជាមួយនឹងជោគជ័យរបស់រថយន្ត e-tron ក្រុមហ៊ុន Audi នឹងមានជំនឿជាក់កាន់តែខ្លាំងលើផែនការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដែលក្នុងពេលឆាប់ៗខាងមុខនេះក្រុមហ៊ុននឹងបង្ហាញចេញរថយន្តអគ្គិសនីជាច្រើនម៉ូដែលបន្ថែមទៀត ដែលក្នុងរួមមានទាំងរថយន្ត Audi A4, A5 និង A6 ប្រភេទអគ្គិសនីសុទ្ធផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម