ទីបំផុត Dodge សម្រេចឈប់ផលិតឡាន ២ម៉ូដែលនេះហើយ!

នៅទីបំផុត ក្រុមហ៊ុនរថយន្ត Dodge បានសម្រេចចិត្តថា នឹងឈប់ផលិតម៉ូដែល Journey និង Grand Caravan នៅក្នុងឆ្នាំ២០២០ នេះតែម្តង។

រថយន្ត Dodge Journey បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងកម្មវិធី 2007 Frankfurt Motor Show ហើយចេញលក់នៅឆ្នាំបន្ទាប់ ក្នុងសហរដ្ឋអាមេរិក។

រថយន្ត Dodge Journey

វាត្រូវឌីហ្សាញមកសម្រាប់ការប្រើប្រាស់ឲ្យបានច្រើនមុខងារ និងបត់បែន។ ថ្វីបើមានតម្លៃថោកសមរម្យ គឺចាប់ពី ១៩ ៩៨៥ដុល្លារ និងផ្ទុកអ្នកដំណើរបានដល់ ៧នាក់ ប៉ុន្តែ Dodge លក់វាបានត្រឹមតែប្រហែល ៥០ ០០០គ្រឿងប៉ុណ្ណោះ នៅក្នុងរយៈពេល ៤ឆ្នាំដំបូង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក សម្រាប់រថយន្ត Dodge Grand Caravan វិញ ធ្លាប់ជារថយន្តវ៉ែនខ្នាតតូចលក់ដាច់បំផុតរបស់ Dodge។

រថយន្ត Dodge Grand Caravan

កាលពីឆ្នាំមុន ក្រុមហ៊ុននេះលក់វាបានសរុប ១២២ ៦៤៨គ្រឿង នៅសហរដ្ឋអាមេរិក ពោលគឺលក់បានច្រើនជាងម៉ូដែល Charger (៩៦ ៩៣៥គ្រឿង), Challenger (៦០ ៩៩៧គ្រឿង) និង Durango (៦៧ ៥៩៩គ្រឿង) ទៅទៀត។ Grand Caravan បានបង្ហាញខ្លួនដំបូងនៅក្នុងកម្មវិធី 2007 North American International Auto Show៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម