ទីបំផុត Mercedes-AMG GT Black Series ឆ្នាំ២០២១ ចេញតម្លៃលក់នៅអាមេរិកហើយ

រថយន្ត Mercedes-AMG GT Black Series ស៊េរីឆ្នាំ២០២១ នឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាដើមឆ្នាំក្រោយ ហើយក្រុមហ៊ុននេះក៏បានប្រកាសពីតម្លៃលក់ផ្លូវការរបស់វាដែរ ដោយនឹងចាប់ពី ៣២៥ ០០០ដុល្លារឯណោះ។

តម្លៃស្ទើរទិញបានរថយន្ត Mercedes-AMG GT R ចំនួន ២គ្រឿង ប៉ុន្តែ GT Black Series ត្រូវបានគេឲ្យរហ័ស្សនាមថា “Incomparable Flagship” ដែលមានការឌីហ្សាញកាចខ្លាំង ជាមួយនឹងប្រព័ន្ធ Aerodynamics និង ម៉ាស៊ីន AMG V8 មានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GT Black Series មានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៧២០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និងប៉ុងមួយវិលកង់ក្រោយ។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,២វិនាទី ហើយអាចរត់ដល់ល្បឿនអតិបរមា ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

ក្រៅពីមានកម្លាំងខ្លាំង GT Black Series នេះមានការឌីហ្សាញកាត់តាមរថយន្តប្រណាំង Motorsport ដោយបំពាក់កាងកាត់ខ្យល់មុខ Carbon Fiber, ថ្ពាល់មុខ Carbon Fiber, រន្ធបញ្ចេញខ្យល់លើគម្របម៉ាស៊ីន Carbon Fiber, ប៉ាណាមុខធំ, ដំបូល Carbon Fiber, កាងកន្ទុយត្រីខាងក្រោយ Carbon Fiber និងយ៉ាន់ ១៩អ៊ីញខាងមុខ ហើយ ២០អ៊ីញនៅខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម