ទីបំផុត! Nissan បានដាក់លក់រថយន្ដប្រភេទ Plug-in Hybrid ដំបូង​របស់​ខ្លួន​នៅទឹកដីសហរដ្ឋអាេមរិក

ក្រុមហ៊ុន Nissan បាន​ដាក់បង្ហាញ​រថយន្ត Nissan Rogue Plug-in Hybrid 2026 ជាផ្លូវការហើយនឹងត្រៀមដាក់លក់នៅទឹកដីសហរដ្ឋអាមេរិក។ នេះជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ហើយក៏ជារថយន្ដប្រភេទ PHEV ដំបូងរបស់ពួកគេដែលត្រូវដាក់លក់ក្នុងទីផ្សារអាមេរិក។

The Nissan Rogue Plug-In Hybrid Is a Rebadged Mitsubishi Outlander That  Can't Charge as Fastរថយន្ត SUV ថ្មីកៅអី៣ជួរ នេះបានបំពាក់មកជាមួយ​កញ្ចប់​អាគុយទំហំ 20-kWh ដំណើរដោយម៉ាស៊ីន​សាំង 2.4 លីត្រ ផ្តល់ជូនរយៈ​ចម្ងាយ​បើកបរដោយប្រើថាមពលអគ្គិសនី​សុទ្ធបានប្រហែល ៦១ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ EPA ខណៈបើប្រើអគ្គិសនីលាយសាំង អាចបើកបរបានចម្ងាយប្រហែល ៦៧៥ គីឡូម៉ែត្រ។  រថយន្ត​នេះ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ពិព័រណ៍​រថយន្ត Los Angeles Auto Show ចាប់ពី​ថ្ងៃ​ទី ២១ ដល់ ៣០ ខែ​វិច្ឆិកា ដោយ​គ្រោង​ដាក់​លក់​នៅ​ដើម​ឆ្នាំ ២០២៦។

សម្រាប់ Nissan Rogue Plug-in Hybrid 2026 ដំណើរការដោយ​ម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតផ្តល់​កម្លាំង ២៤៨ សេះ និង​កម្លាំង​រមួល ៤៥០ញូតុនម៉ែត្រ។ យោងតាមការ​វាយតម្លៃ​ពីស្ថាប័ន EPA បានបង្ហាញ ការ​សុីថាមពល​គឺ​ប្រហែល 32.72 kWh/100 km ​ពេលប្រើប្រាស់អគ្គិសនី និងមានកម្រិត​ស៊ី​ប្រេង​រួម​បញ្ចូល​គ្នា​ប្រហែល 9.05 L/100 km ពេល​ដំណើរការ​ពេលប្រើសាំងរួមបញ្ចូលជាមួយអគ្គិសនី។

The Nissan Rogue Plug-In Hybrid Is a Rebadged Mitsubishi Outlander That  Can't Charge as Fastរថយន្ដ Nissan Rogue PHEV ក៏ផ្ដល់មកជាមួយជម្រើសនៃការ​គ្រប់គ្រង​ថាមពល​ចំនួនបីរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • EV Mode មុខងារប្រើប្រាស់អគ្គិសនីសុទ្ធម​សម្រាប់​ការ​បើកបរ​ដែល​គ្មាន​ការ​បំភាយ​ឧស្ម័ន។
  • Save Mode មុខងារសន្សំរក្សា​ការ​ថាមពលថ្មសម្រាប់​ប្រើប្រាស់​នៅ​ពេល​ក្រោយ។
  • Charge Mode មុខងារ​សាកថ្មដោយប្រើប្រាស់​ម៉ាស៊ីន​សាំង​ដើម្បី​សាកថាមពល​ថ្ម​ឡើងវិញ។

2026 Nissan Rogue Plug-In Hybrid Is Rebadge Inceptionបន្ថែមពីនេះរថយន្ដនេះក៏ផ្ដល់​ជូន​នូវ​របៀប​បើកបរ (drive modes) ចំនួន​ប្រាំពីរ​រួមមាន Normal (ធម្មតា), Power (កម្លាំង), Eco (សន្សំ​សំចៃ), Tarmac (ផ្លូវ​កៅស៊ូ), Gravel (ផ្លូវ​ក្រួស), Snow (ព្រិល) និង Mud (ភក់)។ អ្វីកាន់តែពិសេស Nissan Rogue PHEV ក៏មានបំពាក់មកជាមួយប្រព័ន្ធ​ចាប់​ហ្វ្រាំង​បង្កើត​ថាមពល​ឡើងវិញ (Regenerative braking)។

2026 Nissan Rogue Hybrid: What We Know So Farចូលមកដល់ផ្នែកខាងក្នុងរថយន្ដនេះបាន​រចនាមកជាមួយកៅអី​បី​ជួរអាច​ផ្ទុក​អ្នកដំណើរបានប្រាំពីរ​នា ក់កៅអី​ជួរ​ទី​ពីរ​អាច​រុញ, ផ្អៀង និង​បត់​ទៅមុខ ដើម្បី​ចូល​ទៅ​កាន់​ជួរ​ទី​បី ខៈទំហំ​ផ្ទុក​ឥវ៉ាន់​មានទំហំ 362.46  លីត្រ នៅ​ពីក្រោយកៅអី​ជួរ​ទី​បី, ពង្រីក​ដល់ 872.16  លីត្រ នៅពេល​បត់​កៅអី​ជួរ​ទី​បី​ចុះ, និង​ដល់បង្កើនទំហំដល់ 1,832 លីត្រនៅពេល​បត់​កៅអី​ជួរ​ទី២និងទី៣ចុះ។

ជាមួយគ្នានេះរថយន្ដត្រូវបានបំពាក់មកជាមួយកញ្ចប់​សុវត្ថិភាព​ស្តង់ដារ រួម​មាន​ពោង​សុវត្ថិភាព ១១គ្រាន់, ប្រព័ន្ធ ProPILOT Assist ​ជួយ​រក្សា​គម្លាត​ដែល​បាន​កំណត់​ទុក​ជាមុន​រវាង​អ្នក និង​រថយន្ត​នៅ​ខាងមុខ, ជួយឲ្យ​រថយន្ដ​ស្ថិត​នៅ​​​គន្លង​ផ្លូវត្រឹមត្រូវ, មុខងារជំនួយពេលស្ទះចរចារណ៍ (stop-and-go traffic), ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ និង​បច្ចេកវិទ្យា Nissan Safety Shield 360។ នៅផ្នែកខាងមុខរថយន្ដនេះបានបំពាក់មកជាមួយអេក្រង់​កុងទ័រទំហំ ១២.៣ អុីញ អេក្រង់​កម្សាន្ដទំហំ ៩ អុីញ មានមុខងារ Head-Up Display ដំបូល​កញ្ចក់​បែប panoramic (panoramic moonroof), និង​កញ្ចក់​ការពារ​សំឡេងរំខាន (acoustic glass) កៅអី​ខាងមុខ​មាន​កម្តៅ និងមានរន្ធ USB ចំនួន ៤ ខាងមុខ​ពីរនិងខាងក្រោយ​ពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម