ទីបំផុត Nissan Frontier ២០២២ ចេញរូបរាងជាផ្លូវការ ប្រកួតជាមួយ Toyota និង Ford

(បរទេស)៖ នៅទីបំផុតរូបរាងដំបូងរបស់រថយន្ត Nissan Frontier ២០២២ ត្រូវបានបង្ហាញជាផ្លូវការហើយ ជាមួយរូបរាងយ៉ាងទាក់ទាញ និងចាប់អារម្មណ៌យ៉ាងខ្លាំង។ ទន្ទឹមនឹងការផ្លាស់ប្តូរដ៏គួរអោយទាក់ភ្នែកនេះ ម៉ូឌែលប្រភេទពិសេស Nissan Frontier Pro-4X ២០២២ ជាដៃគួរប្រកួតប្រជែងរបស់រថយន្ត Toyota Tacoma និងរថយន្ត Ford Ranger។

រថយន្ត Nissan Frontier ២០២២នេះ បានបំពាក់ម៉ាស៊ីនស្តង់ដារ ៣,៨លីត្រ V6 ដូចឆ្នាំមុនដែរ។ ការរចនាថ្មីមើលទៅរាងបែបជ្រុងៗ មួយជុំរថយន្តតែម្តង ដោយចង្កៀងមុខ និងអំពូលកាត់អ័ព្ទប្រើប្រាស់អំពូល LED រំលេចដោយឡូហ្គូថ្មីរបស់ នីសាន់ផងដែរ។ ការផ្លាស់ប្តូរនៅផ្នែកខាងមុខនេះ មើលដូចជាខ្សែស្រឡាយជាមួយបងប្អូនបង្កើត Titan និង Armada ឆ្នាំ២០២១អញ្ចឹងដែរ។ រីឯផ្នែកខាងក្រោយរំលេចដោយអក្សរទ្រុតនិមិត្តសញ្ញា FRONTIER រួមជាមួយអក្សរតែមបញ្ជាក់ម៉ូឌែលពិសេស Pro-4X យ៉ាងស្រស់ស្អាត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីផ្នែកខាងក្នុងវិញ រំលេចដោយពណ៌បែបស្ព័រយ៉ាងទាក់ទាញជាមួយពណ៌ខ្មៅ ប្រដេញជាមួយពណ៌ក្រហម ហើយកាន់តែពិសេសនោះគឺបំពាក់មកជាស្តង់ជាមួយអេក្រង់កំសាន្តយ៉ាងធំ រហូតដល់ ៨អុីញ និងអាចបន្ថែមរហូតដល់ ៩អុីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto។ កាន់តែងាយស្រួល និងទំនើបគឺមានបំពាក់ដោយ ឆ្នាំងសាកទូរស័ព្ទឥតខ្សែ Wireless charger, Wifi hotsport និងកាំម៉េរាមួយជុំរថយន្ត។

រថយន្តនេះក៏បំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពមកស្តង់ដារ Forward collision warning រួមជាមួយជម្រើសបន្ថែម ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ automatic emergency braking និង intelligent cruise control។ កញ្ចប់សុវត្ថិភាព Safety Shield 360 suite ដែលមានដូចជា៖ lane departure warning, blind spot monitoring, class-exclusive rear automatic emergency braking តែគួរអោយសោកស្តាយមុខងារទំនើប Nissan Pro-Pilot Assist technology មិនមានបំពាក់នោះទេ។ សម្រាប់ម៉ូឌែលឆ្នាំ ២០២២ នេះមានជម្រើស ៤ប្រភេទដូចជា៖ S, SV, Pro-4X, and Pro-X ហើយសម្រាប់តម្លៃលើទីផ្សារបរទេសវិញ មានតម្លៃចាប់ពី ២៨ ០០០ដុល្លារ រហូតដល់ ៤០ ០០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម