ទីបំផុត! Nissan Navara Pro 4X Warrior បង្ហាញខ្លួនជាផ្លូវការ មុខកាចណាស់

ក្រុមហ៊ុន Nissan អូស្ត្រាលី បានធ្វើការបង្ហាញចេញនូវរថយន្តភីកអាប់ Nissan Navara Pro 4X Warrior សម្រាប់ទីផ្សារប្រតេស អូស្ត្រាលីជាផ្លូវការ ដោយរំពឹងថានឹងចេញលក់ជាផ្លូវការ នៅចុងខែសីហា ឬដើមខែកញ្ញា។

ដូចម៉ូឌែលកន្លងទៅ រថយន្តភីកអាប់ Nissan Navara Pro 4X Warrior ត្រូវបានទទួលខុសត្រូវ និងអភិវឌ្ឍន៍ដោយវិស្វករនៅក្នុងស្រុក Premcar។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan Navara Pro 4X Warrior ឆ្នាំ ២០២១ បានបំពាក់ជាមួយរបាការពាខាងក្រោមខ្ពស់ជាងមុន ដើម្បីបង្កើនការពារការប៉ះ​ទង្គិចនៅពេលបើកផ្លូវលំបាក Off-road រួមជាមួយរបាខាងមុខភ្ជាប់ជាមួយភ្លើងមួយខ្សែ និងបានប្រើប្រាស់ជាមួយកង់ប្រភេទ Cooper Discoverer ទំហំ ៣២អ៊ីញ ដើម្បីជួយអោយការបើកបរ ផ្លូវលំបាក Off-road កាន់តែប្រសើឡើង។ ចំណែកប្រព័ន្ធ Suspension បានប្រើប្រាស់ប្រភេទរ៉ឺស័រ Dual-rate ដូចម៉ូឌែលឆ្នាំ ២០២០ ដោយលាបពណ៌ក្រហម អោយស៊ីនិងរបាំងការពារខាងមុខ។

 

ផ្នែកខាងក្នុងបានបំពាក់ជាមួយអេក្រង់កម្សាន្ត touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, កុងទ័រឌីជីថល ទំហំ ៧អ៊ីញ, ពោងសុវត្តិភាពចំនួន ៧ និងប្រព័ន្ធបច្ចេកវិទ្យា Autonomous Emergency Braking និង Forward Collision Warning ផងដែរ។

កាលពីឆ្នាំ ២០១៩ កន្លងទៅ Premcar បានផលិតរថយន្ត N-TREK Warrior ដោយរថយន្តនោះមានកម្លាំង ១៩០សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៧វគ្គអូតូ ឬលេខដៃ ៦វគ្គ ដូច្នេះ សម្រាប់រថយន្ត 4X Warrior ឆ្នាំ ២០២១ ក៏រំពឹងថាវាមិនមានការផ្លាស់ប្តូរនោះឡើយ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម ក្រុមហ៊ុន Nissan និង Premcar ពុំទាន់បញ្ចេញនូវឡើយនោះទេ ដោយរង់ចាំពេលជិតដល់ការចេញលក់ជាផ្លូវ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម