ទីបំផុត Rolls-Royce Boat តម្លៃ ២៨លានដុល្លារ គ្រឿងទី២ បង្ហាញមុខហើយ ឌីហ្សាញកាត់តាមគុជខ្យងពិសេសម្យ៉ាង

ក្រុមហ៊ុន Rolls-Royce បានបង្ហាញចេញនូវរថយន្ត Boat Tail គ្រឿងទី២ ជាផ្លូវការ មុនពេលបង្ហាញឲ្យសាធារណៈជនបានឃើញ នៅក្នុងកម្មវិធី 2022 Concorso d’Eleganza នៅប្រទេសអ៊ីតាលី។

រថយន្ត Rolls-Royce Boat Tail គ្រឿងទី២ នេះ ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដ៏ពិសេសម្នាក់ ជាមួយនឹងការឌីហ្សាញរថយន្តកាត់តាម គុជខ្យងដ៏ពិសេសម្យ៉ាង ហៅថា Nacre ឬ Mother of Pearl។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ វាគឺជារថយន្ត Boat Tail គ្រឿងចុងក្រោយហើយដែលយើងនឹងឃើញ ព្រោះថាអតិថិជនទី៣ សុំលាក់វាមិនចង់បង្ហាញឡើយ។

យ៉ាងណាមិញ ថ្វីបើក្រុមហ៊ុន Rolls-Royce មិនបានបញ្ជាក់ថា រថយន្ត Rolls-Royce Boat Tail គ្រឿងទី២ នេះមានតម្លៃប៉ុន្មាន ប៉ុន្តែគេសន្មត់ថា ពួកវាទាំង ៣ គ្រឿង នឹងមានតម្លៃដូចគ្នា គឺ ២៨លានដុល្លារក្នុងមួយគ្រឿង។

សូមបញ្ជាក់ថា រថយន្ត Rolls-Royce Boat Tail មានបំពាក់ម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbo V12 អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,២វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម