[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Suzuki Jimny ម៉ូដែល Nomade ប្រភេទទ្វា ៥ នៅទីផ្សារប្រទេសជប៉ុន គ្រោងនឹងដាក់នៅខែមេសា ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១៧ ២០០ ដុល្លារ ។
Suzuki Jimny Nomade ដំណើរការដោយម៉ាស៊ីនសាំងចណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៣ សេះ និងកម្លាំងរមួល ១៣៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៥វគ្គ និងប្រអប់លេខអូតូ ៤វគ្គ ប្រភេទបើកបរប៉ុង ២ part-time 4WD system ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៨៩០ ម.ម វែងជាងម៉ូដែលទ្វា ៣ ប្រមាណ ៣៤០ ម.ម ខណៈមានប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥៩០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២១០ ម.ម ។
រថយន្តនេះត្រូវបានបំពាក់ជាមួយប៉ាណា ប៉ាណាមុខតុបតែងជាមួយក្រូម៉េ និងកាងខាងមុខចស្រដៀងទៅនឹងម៉ូដែលទ្វារ ៣ អបសងខាងចង្កៀងមុខប្រភេទ LED អំពូលកាត់អ័ព្ទមានរាងមូល ។ ផ្នែកខាងក្នុងត្រូវបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay/Android Auto ៕