នៅទីបំផុត ក្រុមហ៊ុន Toyota បានបង្ហាញចេញនូវតួលេខនៃកម្រិតស៊ីប្រេងលើរថយន្ត Sequoia ស៊េរីឆ្នាំ២០២៣ ហើយ បន្ទាប់ពីវាបានបង្ហាញខ្លួនអស់មួយរយៈពេលកន្លងមក។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Toyota Sequoia ឆ្នាំ២០២៣ មានកម្រិតស៊ីប្រេងជាមធ្យម ១១,២លីត្រ/ក្នុងក្រុង និង ៩,៨លីត្រ/ក្រៅក្រុង សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។
ក្នុងនោះចំពោះម៉ូដែលប្រើប៉ុងមួយ ជាមធ្យមស៊ីត្រឹមតែ ១១,២លីត្រ/ក្នុងក្រុង ៩,៨លីត្រ/ក្រៅក្រុង និង ១០,៦លីត្រ/ជាមធ្យម សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រប៉ុណ្ណោះ។ ចំណែកឯប្រភេទប្រើប៉ុងពីរវិញ គឺ ១២,៣លីត្រ/ក្នុងក្រុង ១០,៦លីត្រ/ក្រៅក្រុង និង ១១,៧លីត្រ/ជាមធ្យម សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រប៉ុណ្ណោះ
សូមបញ្ជាក់ថា រថយន្ត Toyota Sequoia ឆ្នាំ២០២៣ បំពាក់ជាមួយម៉ាស៊ីនកូនកាត់ hybrid ឈ្មោះថា i-Force Max ដោយអាចផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ។
វាចែកចេញជា ៥ ម៉ូដែលគឺ៖
- Sequoia SR5 តម្លៃចាប់ពី ៥៨ ៣០០ដុល្លារ
- Sequoia Limited តម្លៃចាប់ពី ៦៤ ៧០០ដុល្លារ
- Sequoia Platinum តម្លៃចាប់ពី ៧០ ៩០០ដុល្លារ
- Sequoia Capstone តម្លៃចាប់ពី ៧៥ ៣០០ដុល្លារ
- Sequoia TRD Pro តម្លៃចាប់ពី ៧៦ ៩០០ដុល្លារ