ទីបំផុត! Toyota Land Cruiser 250 ជំនាន់ថ្មី មានលក់នៅទីផ្សារប្រទេសកំណើតហើយ

[ទីផ្សារបទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការផ្តល់ជូនជាផ្លូវការនៅរថយន្ត Toyota Land Cruiser 250 នៅក្នុងទីផ្សារប្រទេសជប៉ុនជាមួយតម្លៃលក់ចាប់ពី ៣៣ ៧០០ ដុល្លារ ដល់ ៥០ ៨៧២ ដុល្លារ ។

Toyota Land Cruiser 250 នៅក្នុងទីផ្សារប្រទេសកំណើត ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform មិនទទួលបានម៉ាស៊ីនកូនកាត hybrid ដូចទីផ្សារអឺរ៉ុប និងអូស្រ្តាលីនោះទេ ពោលគឺទទួលបាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ Turbo អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ direct-shift ៨វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,៧ លីត្រ អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៤៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ Super ECT ៦វគ្គ ដោយម៉ាស៊ីនទាំង ២ នេះ ប្រើប្រាស់ប្រភេទបើកបរប៉ុង ២ Full-time 4WD និងប្រព័ន្ធចាក់សោរប៉ូងអេឡិចត្រូនិច រួមទាំងផ្តល់នៅរបៀបបើកបរ ៦ របៀប ។

សម្រាប់ Toyota Land Cruiser 250 របស់ជប៉ុនមើលទៅដូចគ្នាបេះបិទទៅនឹងម៉ូដែល EU-spec និង US-spec ដោយបានបន្ថែមនៅចំណុចពិសេសមួយចំនួនរួមមាន ចង្កៀងមុខ LED រាងមូល ថាសកង់អាលុយមីញូមទំហំ ១៨ អ៉ីញស្រោបដោយសំបកប្រភេទ Off-road អេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ ឧបករណ៍បំពងសំឡេងម៉ាក JBL ១៤ ចំនុច រួមទាំងភ្ជាប់មកជាមួយកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ADAS ជាស្តង់ដារផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម