អ្នកជំនាញក្នុងឧស្សាហកម្មយានយន្តមួយរូបបានធ្វើការសន្និដ្ឋានថា ក្រុមហ៊ុនរថយន្តនៅអាមេរិកអាចនឹងត្រូវការពេលយ៉ាងហោចណាស់ពីរឆ្នាំក្នុងការធ្វើឲ្យចំនួនលក់ និងចំនួនផលិតវិលត្រឡប់ទៅកាន់កម្រិតមុនពេលផ្ទុះជំងឺកូវីដ១៩។
ប្រធាន និងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវយានយន្តលោក Carla Bailo ជឿជាក់ថាការវិលត្រឡប់មកដូចដើមវិញក្នុងរយៈពេល ២ឆ្នាំនេះ គឺប៉ាន់ស្មានលើការងើបឡើងវិញបន្តិចម្ដងៗចាប់ពីចុងឆ្នាំ ២០២០ នេះតទៅ។ ប៉ុន្តែប្រសិនបើមានការធ្លាក់ចុះម្ដងទៀត រយៈពេលអាចនឹងផ្លាស់ប្ដូរទៅតាមនោះទៀត។
គួរដឹងថានៅត្រីមាសទីពីរឆ្នាំ ២០២០ នេះ ចំនួនរថយន្តដែលលក់ចេញនៅទីផ្សារអាមេរិកមានការធ្លាក់ចុះប្រមាណ ២៥% ធៀបនឹងត្រីមាសទីពីរឆ្នាំ ២០១៩ ហើយក្នុងនោះក៏មានការងារចំនួន ២ម៉ឺនកន្លែងត្រូវបាត់បង់ផងដែរក្នុងវិស័យឧស្សាហកម្មយានយន្ត៕