ទីផ្សារឡានអគ្គិសនីនៅអូស្ត្រាលី មានកំណើនរហូតដល់ ២០០%

[ទីផ្សារបរទេស] ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសអូស្ត្រាលីកំពុងតែមានការរីកចម្រើនខ្លាំង ដោយរយៈពេលបួនខែដំបូងនៃឆ្នាំ២០២២ មានរថយន្តសរុប ៧៦១៨គ្រឿង បានលក់ចេញលើទីផ្សារ ដែលមានកំណើនជាង ២០០% ធៀបនឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន។

ក្នុងនោះដែរ រថយន្តដែលលក់ចេញបានច្រើនជាងគេគឺ Tesla Model 3 ដែលលក់ចេញបានសរុប ៤៤៦៩គ្រឿង និងតាមពីក្រោយ​ដោយ Hyundai Kona Electric (៣៩៤គ្រឿង) ជាមួយរថយន្ត Mercedes-Benz EQA (៣៨៣គ្រឿង) និងរថយន្ត Hyundai Ioniq Electric (២៨២គ្រឿង)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែក Volvo XC40 Recharge Pure Electric អាចលក់ចេញបាន ២៥៣គ្រឿង ហើយ MG ZS EV ដែល​ធ្លាប់​នាំមុខ​រថយន្តអគ្គិសនីដទៃ (លើកលែង Tesla) អាចលក់ចេញបានប្រមាណ ១១១គ្រឿងប៉ុណ្ណោះ គិតត្រឹមខែមេសានេះ។

រថយន្តដែលលក់ចេញបានតិចជាងគេរួមមាន BMW i3 (៣គ្រឿង), រថយន្ត Jaguar I-Pace (៥គ្រឿង), រថយន្ត Renault Kangoo ZE (១២គ្រឿង) និង MX-30 លក់ចេញបានប្រមាណ ១៣គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម