ទុកឡានចោលយូរ អត់បានទៅណា មានបញ្ហាអីអត់?

ក្នុងកាលៈទេសៈបច្ចុប្បន្នការធ្វើដំណើរភាគច្រើនត្រូវបានកាត់បន្ថយ ដើម្បីរួមចំនែកបង្ការការឆ្លងរាលដាលនៃជំងឺ កូវីដ១៩ (COVID-19)។ ស្របពេលជាមួយគ្នានេះ ម្ចាស់រថយន្តភាគច្រើនមានចម្ងល់ថា៖ តើរថយន្តពួកគាត់អាចមានបញ្ហាដែរទេ បើគាត់ទុកចោលពុំជិះទៅណា?​

ចម្លើយ៖ នឹងមានបញ្ហាច្រើន បើទុកចោលយូរដោយមិនមានការថែទាំត្រឹមត្រូវ

ចំនុចសំខាន់នៅត្រង់ថា តើវិធីសាស្ត្រណាខ្លះដែលត្រឹមត្រូវបំផុតក្នុងការថែទាំរថយន្តក្នុងកាលៈទេសៈបែបនេះ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើយោងទៅតាម អ្នកបច្ចេកទេសពី តូយ៉ូតា (ខេមបូឌា) បានលើកឡើងនូវគន្លិះងាយៗ ដែលម្ចាស់រថយន្តទាំងអស់អាចអនុវត្តន៍ដោយខ្លួនឯងដូចខាងក្រោម៖

១.​ បញ្ឆេះម៉ាស៊ីនចោលរៀងរាល់៣-៤ថ្ងៃម្តង៖

  • តាមដានដំណើរការនៃម៉ាស៊ីន និងធ្វើអោយប្រេងម៉ាស៊ីនរក្សានៅដំណើរការល្អ
  • ការពារមិនអោយខូចអាគុយ
  • បណ្តេញសត្វចង្រៃចេញពីរថយន្ត (កន្លាត, កណ្តុរ, ស្រមោច….)

២. ធ្វើចលនារថយន្ត ទៅមុខថយក្រោយ ៖

  • ផ្លាស់ប្តូរផ្ទៃប៉ះនៃកង់រថយន្ត ដើម្បីមិនអោយខូចកង់រថយន្តនៅពេលក្រោយ

៣. ពិនិត្យមើលប្រេងរថយន្ត

  • ជម្រើសចុងក្រោយដោះក្បាលអាគុយចេញ បើលោកអ្នកមិនអាចអនុវត្តវិធានការទាំង៣ខាងលើ ហើយសូមធ្វើការប្តូរប្រេងម៉ាស៊ីនចេញ មុនពេលធ្វើដំណើរនៅពេលស្ថានភាពស្រុកទេសប្រសើរឡើងវិញ។

ក្នុងពេលនេះដែរ សម្រាប់ម្ចាស់រថយន្ត TOYOTA & LEXUS គ្រប់ស៊េរី បើរថយន្តលោកអ្នកមានបញ្ហា ឬត្រូវការប្រឹក្សាយោបល់បន្ថែម សូមធ្វើការទាក់ទងមកកាន់ ០១៧ ២២២ ៣២១ / ០១៧ ៦៦៦ ១៦៩ ក្រុមការងារយើងនឹងរីករាយក្នុងការដោះស្រាយបញ្ហាលោកអ្នក។ ហើយកាន់តែពិសេសទៅទៀតនោះ ដើម្បីបង្ករភាពងាយស្រួលទៅដល់ម្ចាស់រថយន្តគ្រប់រូប បច្ចុប្បន្នយើងមានបន្ថែមជូននូវសេវាកម្មថែទាំរថយន្តដល់គេហដ្ឋានតែម្តង។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅតែបន្តស្ថិតនៅជិតលោកអ្នកបំផុត ដើម្បីប្រាកដថារថយន្តលោកអ្នកនៅតែដំណើរការល្អប្រសើរ ពោពេញទៅដោយផាសុកភាពជាយូរអង្វែង។ ហើយចុងបញ្ចប់ យើងខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថាម្ចាស់រថយន្តទាំងអស់ ទទួលបាននូវសេចក្តីសុខ និងសុវត្ថិភាព ជៀសផុតពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ទាំងអស់គ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម