[ទីផ្សារបរទេស] ទើបតែប្រកាសចេញលើទីផ្សារសហរដ្ឋអាមេរិកបានប្រមាណកន្លះខែ ពេលនេះរថយន្ត Mazda CX-30 ស៊េរីឆ្នាំ២០២២ បានបង្ហាញវត្តមានជាផ្លូវការនៅទីផ្សារអាស៊ីអាគ្នេយ៍បាត់ ដោយមានដាក់លក់មុនគេនៅប្រទេសថៃ។
Mazda CX-30 ស៊េរីថ្មីដែលលក់នៅថៃ ខុសពីនៅសហរដ្ឋអាមេរិកត្រង់ថាមិនមានមកជាស្តង់ដារនូវប្រព័ន្ធបើកបរប៉ុងពីរនោះឡើយ។
ទោះមិនមានប៉ុងពីរស្តង់ដារ ប៉ុន្តែ CX-30 ដែលលក់នៅថៃនៅមានបំពាក់ចំណុចពិសេសដូចប្រភេទដែលលក់នៅអាមេរិកដែរ ដូចជាអំពូលភ្លើង LED ស្វ័យប្រវត្តិ, ផ្លិតទឹកស្វ័យប្រវត្តិ, អេក្រង់កម្សាន្ត ៨អ៉ីញ ជាមួយមុខងារ Apple CarPlay/Android Auto, កុងទ័រឌីជីថលទំហំ៧អ៉ីញ, កៅអីអ្នកបើកបរបត់បាន១០របៀប និងម៉ាស៊ីនត្រជាក់ចែកជាពីរតំបន់។
ការផ្លាស់ប្ដូរធំផ្នែកខាងក្រៅគឺជម្រើសពណ៌ថ្មីឈ្មោះថា Bronze Platinum Quartz ខណៈដែលផ្នែកដទៃទៀតនៃរូបរាងខាងក្រៅមិនមានការផ្លាស់ប្ដូរឡើយ គឺនៅតែប្រើប្រាស់ការឌីហ្សាញតាមអត្តសញ្ញាណ KODO ដដែល។
នៅប្រទេសថៃមានចែកចេញជាបីប្រភេទគឺ C, S និង SP ដែលមានតម្លៃចាប់ពីប្រមាណ ២៩ ៩០០ដុល្លារ រហូតដល់ ៣៦ ២៥៨ដុល្លារ ហើយមានបំពាក់ម៉ាស៊ីនដូចគ្នាគឺម៉ាស៊ីន SkyActiv-G ចំណុះ២,០លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៦៥សេះ និងភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ SkyActiv-Drive ៦វគ្គ៕