ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ទើបចេញលក់នៅប្រទេសកំណើតបាន ២ថ្ងៃ Modellista ចេញគ្រឿងតុបតែងសម្រាប់ Land Cruiser ២០២២ តម្លៃចាប់ពី ៤៧៣ដុល្លារ

ទើបចេញលក់នៅប្រទេសកំណើតបាន ២ថ្ងៃ Modellista ចេញគ្រឿងតុបតែងសម្រាប់ Land Cruiser ២០២២ តម្លៃចាប់ពី ៤៧៣ដុល្លារ

ក្រុមហ៊ុនជប៉ុន Modellista បានធ្វើការបង្ហាញចេញនូវគ្រឿងតុបតែខ្លួនឈ្មោះ Modellista Aero Part Kit សម្រាប់រថយន្ត Land Cruiser ២០២២ ដែលទើបតែចេញលក់ជាផ្លូវការនៅប្រទេសកំណើតរបស់ខ្លួនកាលពីថ្ងៃទី ២កន្លងទៅ។

កញ្ចប់ Aero Part Kit រួមមាន កាងធ្លាក់ខាងមុខ (Front Skirt), កាងក្រោយ, ស៊ីម៉ាំងភ្លោះ, ថាសកង់ទំហំ ២១អ៊ីញ ចំនួន ៦ប្រឡោះ, Spoiler ខាងក្រោយ និង Welcome Light។ សម្រាប់គ្រឿងតុបតែងនេះមានតម្លៃចាប់ពី ៤៧៣ដុល្លារ រហូតដល់ ៣ ៦៧៤ដុល្លារ (Set A)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរ រថយន្ត Land Cruiser ២០២២ ឬ LC300 ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងថ្មី TNGA Platform របស់ក្រុមហ៊ុន Toyota បំពាក់ជាមួយម៉ាស៊ីនថ្មី ៣,៥លីត្រ Twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៤៧៩គញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម