ទើបចេញលក់សោះ ឡានភីកអាប់អគ្គិសនីចិន LDV លក់ដាច់អស់ស្តុករហូតដល់ឆ្នាំក្រោយ

[ទីផ្សារបរទេស] តម្រូវការសម្រាប់រថយន្តភីកអាប់អគ្គិសនីដំបូងលើទីផ្សារអូស្ត្រាលីគឺរថយន្ត LDV eT60 ដែលមានប្រភពមកពីប្រទេសចិន មានសន្ទុះខ្លាំងក្លាគួរកត់សម្គាល់ ដោយអាចលក់ដាច់អស់រហូតដល់ខែមេសា ឆ្នាំ២០២៣ ត្បិតថាមានតម្លៃខ្ពស់ចាប់ពី ៦២ ១០០ដុល្លារ។



Dinesh Chippappa អ្នកចាត់ការទូទៅនៃក្រុមហ៊ុន LDV ប្រចាំនៅអូស្ត្រាលី លើកឡើងថា ៖ “យើងទទួលបានការកុម្ម៉ង់ទិញច្រើនជាងរថយន្តដែលយើងមាន”។ យ៉ាងណាលោកបានសង្កត់ធ្ងន់ថារថយន្តការកុម្ម៉ង់ទិញមិនមានច្រើនដល់រាប់រយគ្រឿងនោះទេ។

អ្នកចាត់ការរូបនេះបានបន្ថែមថា តម្រូវការគឺមានពីអាជីវកម្មច្រើនប្រភេទ ចាប់តាំងពីអាជីវកម្មរ៉ែ រហូតដល់ក្រុមហ៊ុនថាមពលបៃតង រួមទាំងតម្រូវការពីជួររដ្ឋាភិបាលផងដែរ ដោយពួកគេចង់ដឹងអំពីរថយន្តប្រើប្រាស់ថាមពលថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះដែរ រថយន្តអគ្គិសនីវ៉ែនដឹកទំនិញ eDeliver 9 របស់ក្រុមហ៊ុន LDV ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ជាមួយតម្លៃចាប់ពីប្រមាណ ៦៦ ៨០០ដុល្លារ ស័ក្តិសមសម្រាប់ក្រុមហ៊ុនដែលចង់បានរថយន្តដឹកទំនិញដែលបើកបរបានឆ្ងាយក្នុងទីក្រុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម