គ្រប់គ្នាប្រហែលជាស្គាល់រថយន្ត TOYOTA HILUX REVO ច្បាស់ហើយ ដោយសាររថយន្ត នេះ ជាប្រភេទរថយន្ត Pick-Up ឈានមុខគេពីគុណភាព និងភាពធន់ពីអ្នកប្រើប្រាស់ទូទាំងពិភពលោកអស់រយៈពេលជាង ៥០ឆ្នាំមកហើយ។ ឥឡូវនេះ HILUX REVO ស៊េរីឆ្នាំ ២០២០ បានមកដល់ជាមួយរូបរាងនិង បច្ចេកវិទ្យាទំនើបទាន់សម័យល្អឥតខ្ចោះដែលមានដូចជាៈ
- ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិទាំងខាងមុខ និងខាងក្រោយ (ត្រជាក់សព្វរថយន្ត)
- ម៉ាស៊ីនជំនាន់ថ្មីចុងក្រោយ GD Engine
· កំលាំងខ្លាំង
· សំលេងស្ងាត់
· ស៊ីប្រេងតិច
· កាត់បន្ថយជាតិពុលទៅបរិយាកាស
+ ប្រព័ន្ធហ្វ្រាំងសុវត្ថិភាពសំខាន់ៗ និងចាំបាច់ទាំង ១១ មានដូចជាៈ
- ABS ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់
- BA ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តក្នុងស្ថានភាពអាសន្ន
- EBD ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់
- VSC ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង
- TRC ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវរអិល
- DAC ប្រព័ន្ធហ្វ្រាំងទប់លំនឹងស្វ័យប្រវត្តិពេលចុះចំណោត
- HAC ប្រព័ន្ធហ្វ្រាំងការពារការរអិលថយក្រោយដោយស្វ័យប្រវត្តិ
- BOS ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលអ្នកបើកបរបាត់បង់ម្ចាស់ការ
- TSC ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិពេលសណ្ដោង រឺ រងសម្ពាធខ្យល់បោក
- ATRC ប្រព័ន្ធជំនួយពេលជាប់ផុង
- EBS ប្រព័ន្ធប្រកាសភ្លើងអាសន្ន
- ប្រើប្រាស់ប្រព័ន្ធសោរឆ្លាតវៃ (Smart Key)
- ពោងសុវត្ថិភាពចំនួន ៩ (មួយជុំរថយន្ត)
- ប្រអប់ក្លាសេភេសជ្ជៈ (Cool box)
- ចង្កៀងមុខប្រភេទ LED បិទ/បើក និងកំណត់កម្ពស់ពន្លឺដោយស្វ័យប្រវត្តិ
- អំពូល LED ២៤ គ្រាប់ផ្ដល់សុវត្ថិភាព និងលំអផ្នែកខាងមុខរថយន្ត
- ប្រព័ន្ធភ្លើងសុវត្ថិភាព Follow Me Home
- ប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ អាចប្រើលេខអូតូ រឺ លេខដៃក៏បាន
- ប្រព័ន្ធជំនួយប្រអប់លេខបង្កើនសន្ទុះរថយន្ត (Power Mode)
- ប្រព័ន្ធកាពីតាស់ស្វ័យប្រវត្តិ (4WD shift on the fly)
- ប្រព័ន្ធចង្កូត (PS) រក្សាលំនឹងរថយន្តពេលបើកបរល្បឿនលឿន រឺ ធ្លាក់គន្លុក
- គ្រោងឆ្អឹងរថយន្ត (GOA) កាត់បន្ថយសម្ពាធរាល់ការប៉ះទង្គិច
ក្រៅពីនេះ HILUX REVO ម៉ូដែល ២០២០ ក៏បានភ្ជាប់ជាមួយបច្ចេកវិទ្យាចុងក្រោយទំនើបៗជាច្រើនទៀត។ តាមការបង្ហើបពីនាយកចាត់ការទូទៅផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) លោក លី ប៊ុនហៃ បានអោយដឹងថាចំនួនការកក់មានការកើនឡើងលើសពីការរំពឹងទុកបន្ទាប់ពីការប្រកាសទើបតែបាន ១ខែសោះ ដោយសារស៊េរីថ្មីនេះមានបំពាក់បន្ថែមជាមួយនឹងម៉ាស៊ីនត្រជាក់ខាងក្រោយដែលជាការចង់បានរបស់អតិថិជនយូរមកហើយ ហើយតម្លៃគឺយើងនៅរក្សាដដែល តម្លៃ Hilux Revo Rally គឺ $៥៣,៩០០ និង Hilux Revo Premium $៥១,៣០០ តម្លៃនេះមិនរួមបញ្ចូលពណ៌សកាម៉ៃទេ។
ចំពោះអតិថិជន ដែលចង់ធ្វើការកក់សូមទំនាក់ទំនងក្រុមហ៊ុនផ្ទាល់ តាមរយៈទូរស័ព្ទ ០១៧ ៣៣៣ ៥០៣/ ០១៧ ២២២ ៥៣២៕