ទៀតហើយ! បែកធ្លាយរូបភាព Land Cruiser LC300 របស់ក្រុមហ៊ុនផលិតរថយន្តចិន

[បរទេស] កាលពីពេលថ្មីៗនេះ រូបភាពរបស់រថយន្ត Kuluze ប្រភេទ SUV ខ្នាតតូច របស់ក្រុមហ៊ុនផលិតរថយន្តប្រទេសចិន ដែលមានរូបរាងដូចទៅនឹងរថយន្ត Toyota Land Cruiser LC300 បានលេចចេញនៅលើបណ្តាញសង្គមចិន Weibo ។

តាមរូបភាពអ្នកអាចមើលឃើញថាការរចនាផ្នែកខាងមុខរបស់ Kuluze គឺស្ទើរតែដូចគ្នាទៅនឹងរថយន្ត Land Cruiser LC300 ទោះបីជាមានទំហំតូចជាងបន្តិចក៏ដោយ ដោយមានមាន​ចង្កៀង​មុខ​​ជាមួយ​នឹង​អំពូលបំភ្លឺពេល​ថ្ងៃ LED ​​ព្រម​ទាំង​ប៉ាណាមុខ​ធំ​គ្រប​ដណ្ដប់​ដោយ​បន្ទះ​ប្រាក់​ដែល​រត់កាត់រាង​ផ្ដេក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណះផ្នែកចំហៀងនៃរថយន្តប្រភេទ SUV នេះស្ទើរតែដូចរថយន្ត Land Cruiser ពិតប្រាកដ ប៉ុន្តែបានបំពាក់ថាសកង់ និងសំបកកង់ទំហំតូច និងផ្នែកខាង​ក្រោយ​ក៏មានចង្កៀង ដូចទៅនឹងរថយន្ត ​ LC300 ​ទាំង​ស្រុងផងដែរ។

គួរបញ្ជាក់ផងដែរ គេនៅមិនទាន់ដឹងថា រថយន្តនេះជាគំរូផលិតកម្ម ឬជាការផលិតឡើងសម្រាប់មានតែមួយ ឬការផលិតម៉ូដែលពិសេសរបស់ក្រុមហ៊ុនកែច្នៃនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម