បើទោះជាជម្ងឺរាតត្បាតសកលកូវីដ១៩ នៅតែមាន ក៏ក្រុមហ៊ុនតូយ៉ូតាថៃឡង់បានបញ្ចេញនូវរូបរាងដ៏ថ្មីសន្លាងគឺរថយន្ត Toyota Hilux Revo Rocco។ តោះ ទាន់ចេញថ្មីៗ ខេមបូអូតូសូមបង្ហាញចំណុចសំខាន់ត្រួសៗ ខាងក្រោម។ បើនិយាយពីប្រភេទ របស់ Hilux Revo មាន ៤ ម៉ូដែលធំៗ ដូចបានរៀបរាប់ខាងក្រោម តែយើងសូមនិយាយតែពីម៉ូដែលខ្ពស់ជាងគេគឹ Hilux Revo Rocco។
អ្វីដែលយើងឃើញមានការផ្លាស់សំខាន់គឺផ្នែកខាងក្រៅទាំងស្រុង ពិសេសផ្នែកខាងមុខផ្នែកចង្កៀងតែម្តង។
ពិសេសទៀតនោះ គឺមានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលមាន ប្រព័ន្ធការពារការបុក PCS ប្រពន្ធរក្សាគន្លងផ្លូវ/ផ្តល់សញ្ញា LDA និងប្រព័ន្ធកំណត់ល្បឿនស្វ័យប្រវត្តិ DRC
ផ្នែកខាងក្នុង ដូចជាមិនមានអ្វីផ្លាស់ប្តូរគ្រៅពីកុងទ័រ និងបំពាក់ជាមួយប្រព័ន្ធកំសាន្តទំហំ ៨អុីញ ដែលមានមុខងារ Apple CarPlay តែប៉ុណ្ណោះ។
ឬឯពណ៌វិញគឺមានចំនួន ៤ សម្រាប់ជ្រើសរើស៖