Honda Civic Type R ​គ្រឿងដំបូង​គេ ​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​វៀតណាម

ក្រុមហ៊ុន​នាំចូល​ឯកជន​មួយ​នៅ​ទីក្រុង​ហាណូយ បាន​ធ្វើការចាប់ផ្តើមបើកទូកុងទីនឺនៃរថយន្ត Honda Civic Type R ​ជំនាន់​ទី​៥ គ្រឿងដំបូងគេ ​នៅ​កំពង់ផែ Cat Lai ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

កាលពីមុនរថយន្ត Honda Civic Type R នេះមានវត្តមាននៅលើទីផ្សារប្រទេសវៀតណាម ប៉ុន្តែក្នុងទម្រង់នៃការនាំចូលបណ្តោះអាសន្នសម្រាប់ការនាំចេញឡើងវិញ ដោយនាំយកមកវិញក្នុងគោលបំណងដាក់តាំងពិពណ៍នៅឯ Vietnam Motor Show 2018។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងពណ៍ Phoenix Yellow នៅលើផ្នែកខាងក្រៅ Civic Type R នេះ ជាម៉ូឌែលផលិតមានកំណត់ Limited Edition ដែលមានចំនួនត្រឹម ៧០០ គ្រឿងនៅទូទាំងពិភពលោក។ បន្ថែមពីនេះរថយន្ត​ដែល​លេច​មុខ​នៅ​ប្រទេស​វៀត​ណាម​ត្រូវ​បាន​គេ​នាំ​ចូល​ពី​សហរដ្ឋ​អាមេរិក​។

រថយន្ត Honda Civic Type R ​រចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏ល្អបំផុតនៅក្នុងកម្រិតរបស់វាទាំងនៅលើផ្លូវ Type R ត្រូវបានបង្កើតឡើងស្របជាមួយនឹងរថយន្ត Civic hatchback ។ ហើយម៉ូឌែលសេរ៊ីថ្មីនេះ​ត្រូវបាន​អភិវឌ្ឍ​យ៉ាង​ល្អ​ដើម្បី​បង្កើន​ប្រសិទ្ធទៅលើប្រព័ន្ធលំហូខ្យល់ និង​ជួយ​ឱ្យ​រថយន្ត​មាន​សមត្ថភាព​រត់​បាន​លឿន និងគ្រប់គ្រងផ្លូវ​បានល្អ។

ដោយទ្បែកបើប្រៀបធៀបទៅនឹងជំនាន់មុន Honda Civic Type R 2018 មានទំហំធំជាង។

ប្រព័ន្ធ​Dual-Axis Strut Front ជួយ​កាត់​បន្ថយ​សន្ទស្សន៍​កម្លាំង​បង្វិល​ជុំ បង្កើន​សមត្ថភាព​កាច់​ជ្រុង​ព្រម​ទាំង​ការ​កាច់​ចង្កូត។ ហើយនៅផ្នែកខាងក្រោយ Multi-link suspension ថ្មីរបស់ Type R បង្កើនផាសុកភាពក្នុងការជិះ ក៏ដូចជាស្ថេរភាពក្នុងល្បឿនលឿន បន្ថែមជាមួយប្រព័ន្ធបូម Adaptive Damper System នៅលើកង់ទាំងបួន ដើម្បីជួយផ្តល់នូវបទពិសោធន៍នៃការបើកបរ និងការអូសទាញ។

សម្រាប់រថយន្ត Honda Civic Type R 2018 បានបំពាក់នូវប្រព័ន្ធកម្សាន្តមានលក្ខណៈស្រដៀងទៅនឹង Civic ដោយរួមមានអេក្រង់ infotainment ៧ អ៊ីង មានមុខងារ Apple CarPlay និង Android Auto និងប្រព័ន្ធសំឡេង ១២ ចំណុច ដែលមានទំហំរហូតដល់ ៥៤០វ៉ាត់។

រថយន្ត Honda Civic Type R 2018 បានប្រើប្រាស់ម៉ាស៊ីសាំង VTEC Turbo ចំណុះ ២.០ លីត្រ ផលិតកម្លាំង ៣១០សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៦ វគ្គ រត់ដោយកង់មុខ អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៥.៧ វិនាទី ។ យ៉ាងណាមិញបច្ចុប្បន្ន​នេះតម្លៃ​លក់​របស់​ម៉ូដែល​នេះ​នៅ​ប្រទេស​វៀតណាម​មិន​ត្រូវ​បាន​គេ​ប្រកាស​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម