រថយន្ត Peugeot 2008 ឆ្នាំ២០២២ បានប្រកាសចេញដាក់លក់តម្លៃខ្ទង់ ៣៥ ២៧១ ម៉ឺនដុល្លារ ដែលមានជម្រើស ៤ ពណ៌ និងទទួលបានសេវាថែទាំរថយន្តដោយឥតគិតថ្លៃរយៈពេល ៣ ឆ្នាំ សម្រាប់ទីផ្សារប្រទេសថៃ។
សម្រាប់រថយន្ត Peugeot 2008 ម៉ូឌែល ២០២២ បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.២ លីត្រ Turbocharged ទំហំ ៣ស៊ីទ្បាំង ផលិតកម្លាំង ១៣០សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ដែលភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦ វគ្គ។
ចំពោះការឌីហ្សាញខាងក្រៅរថយន្ត Peugeot 2008 បានបំពាក់នូវចង្កៀងមុខ LED ជាមួយនឹងអំពូលពេលថ្ងៃ ប្រភេទ LED, ប្រព័ន្ធភ្លើងហ្វាឥកូដ បិទបើកដោយស្វ័យប្រវត្តិ និងយ៉ាន់កង់ទំហំ ១៧ អ៊ីញ។
បន្ថែមពីនេះវាក៏បានបំពាក់នូវជាមួយនឹងកុងទ័រឌីជីថលថ្មីឈ្មោះថា i-Cockpit ទំហំ ១០ អ៊ីញ ដែលគាំទ្រការបង្ហាញព័ត៌មាន 3D, អេក្រង់កម្សាន្ត Touchscreen ទំហំ ៧ អ៊ីញភ្ជាប់ជាមួយនឹង Apple CarPlay ,Android Auto និង ឧបករណ៍បំពងសម្លេងចំនួន ៦ចំណុចផងដែរ។
ចំពោះប្រព័ន្ធសុវត្ថិភាពវិញរថយន្ត Peugeot 2008 រួមមាន consists of Active Safety Brake Warning, ជំនួយការបើកបរអោយនៅគន្លងផ្លូវ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិ, Active Blind Spot Warning, Front-Rear Assist, កាំមេរ៉ាមើលក្រោយ, ប្រព័ន្ធ ESP , ប្រព័ន្ធហ្វាំ្រង ABS និងពោងសុវត្ថិភាព ២ ផងដែរ៕