[ទីផ្សារបរទេស] រថយន្តអគ្គសនី Changan Benben E-Star ស៊េរីឆ្នាំ២០២២ បានធ្វើការចេញលក់ជាផ្លូវការសម្រាប់ទីផ្សារក្នុងប្រទេសចិន ជាមួយតម្លៃចាប់ពី ៧ ៧១៩ដុល្លារ។
សម្រាប់ទ្បានអគ្គិសនី Changan Benben E-Star មានទំហំបណ្តោយ ៣ ៧៧០ មម, ទទឹង ១ ៦៥០ មម និងកម្ពស់ ២ ៤១០មម។
បន្ថែមពីនេះវាបានមពាក់នូវចង្កៀងមុខ LED, ភ្លើងជួយបំភ្លឺពេលថ្ងៃ LED អូតូ, កុងទ័រឌីជីថល, ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ, រន្ធសាកថ្ម USB-C និងឧបករណ៍បំពងសំឡេង ២តំបន់ជាដើម។
ទ្បានអគ្គសនី Changan Benben E-Star ប្រើប្រាស់ម៉ូទ័រអគ្គសនី ផលិតកម្លាំង ៧៥សេះ និងកម្លាំងរមួល ១៧០ ញ៉ូតុនម៉ែត្រ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៥៥ គីទ្បូវ៉ាត់ ដែលសាកម្តងអាចសាកថ្មម្តងបើកបរបានចម្ងាយ ៣០១ គីទ្បូម៉ែត្រ។
បន្ថែមពីនេះវាអាចសាកថ្មបានពី 0 ដល់ ១០០% ក្នុងរយៈពេល ១២ ម៉ោង និងអាចសាកបានលឿន ០ ដល់ ៨០% ក្នុងរយៈពេលប្រហែល ៥០ នាទីផងដែរ។
ខណៈដែលទ្បានអគ្គសនី Changan Benben E-Star បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពរួមមាន៖ពោងសុវត្ថិភាព, ប្រព័ន្ធហ្វាំ្រ ABS/EBD ប្រព័ន្ធដាស់តឿនខ្សែក្រវ៉ាត់កៅអីអ្នកបើកបរ ប្រព័ន្ធវាស់សម្ពាធកង់រថយន្ត កាមេរ៉ាក្រោយ និងប្រព័ន្ធជំនួយពេលឡើងចំណោត៕
ប្រភព៖ Sanook