គូរប្រជែង BYD Qin Plus និង AION S ត្រៀមបង្ហាញខ្លួនខែក្រោយនេះ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តចិន Weimar នឹងត្រៀមបញ្ចេញនូវម៉ូឌែល E.S ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ នៅឯពិរពណ៍ Beijing Show 2022 នៅខែក្រោយនេះ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

សម្រាប់រថយន្តអគ្គិសនី Weimar E.S អាចជាដៃប្រកួតប្រជែងជាមួយនឹង BYD Qin PLus, AION S និងម៉ូឌែលផ្សេងៗជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Weimar E.S មានទំហំប្រវែងសរុប ៤ ៧១៨ មម, ទទឹង ១ ៨៣៨, កម្ពស់ ១ ៥៣៥មម និងប្រវែងគម្លាតពីកង់មុខទៅក្រោយ ២ ៨១០មម។ ហើយរថយន្តអគ្គិសនីនេះទទួលបានការឌីហ្សាញរាងសាមញ្ញាត្រង់ប៉ាណាមុខបិទជិតដូចបន្ទាត់ត្រង់, ចង្កៀងមុខ-ក្រោយប្រភេទ LED ជាមួយអំពូលជួយបំភ្លឺពេលថ្ងៃ DRL និងឡូហ្គូ Weimar នៅចំកណ្តាលជាដើម។

ខណៈដែលផ្នែកខាងក្នុងនៃរថយន្តអគ្គិសនី Weimar E.S បំពាក់នូវអេក្រង់ធំទំហំ ១២,៣ អ៊ីញ, ឧបករណ៍បំពងសំលេង Living Mate Smart, ដំបូលបើកខាងលើបែប Panoramic និងកៅអីអ្នកបើកបរអគ្គិសនីបញ្ជាបាន ៦ទិសដៅ រួមជាមួយមុខងារកម្តៅ និងបាញ់ខ្យល់។

រថយន្តអគ្គិសនី Weimar E.S ក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការឆ្លាតវៃ Living Pilot រួមមាន៖ ប្រព័ន្ធកំណត់ល្បឿនបើកបរ និងកាត់បន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនខាងមុខ, ប្រព័ន្ធហ្វាំ្រង AEB, forward collision warning FCW, electronic stability control system ESP, automatic parking system AUTO HOLD, anchorage control. TCS traction និង HHC descent assist system ជាដើម។

ចំពោះថាមពលនៃរថយន្តអគ្គិសនី Weimar E.S បំពាក់នូវម៉ូទ័រអគ្គិសនី ១ ដែលផលិតកម្លាំង ១៦០សេះ កម្លាំងរមួល ១៤០ញ៉ូតុនមែត្រ ជាមួយនឹងការសាកភ្លើងពេញម្តងប្រភេទ NEDC អាចបើកបរបានចម្ងាយ ៥០៥ គីទ្បូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម