ទ្បានអគ្គិសនីចិនមួយនេះ សាកភ្លើង ១៨នាទី អាចជិះបានចម្ងាយ ៤៨២ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Mullen Automotive បានចាប់ផ្តើមផលិតរថយន្តអគ្គិសនី ដែលផ្តោមសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្ម​ Solid-State នឹងសង្ឃឹមថានឹងនាំយករថយន្តអគ្គិសនីមកកាន់ទីផ្សារឆាប់ៗនេះ។

បច្ចុប្បន្ននេះរថយន្តអគ្គិសនី Mullen Five បានប្រើប្រាស់ថ្ម Lithium-ion ធម្មតា។ ប៉ុន្តែម៉ូឌែលនេះកំពុងអភិវឌ្ឍជំនាន់ទី ២ ហើយនឹងប្រើថ្ម Solid-State ដែលឥឡូវនេះវាស្ថិតក្នុងដំណាក់កាលសាកល្បងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តអគ្គិសនី Mullen Five ត្រូវបានគេរំពឹងថានឹងបំពាក់នូវបច្ចេកវិទ្យាថ្ម​ Solid-State ទំហំប្រហែល ១៥០គីឡូវ៉ាត់ម៉ោង ដោយក្នុងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៩៦៥ គីទ្បូម៉ែត្រ។ ហើយ បច្ចេកវិទ្យាថ្មរបស់ Solid-State អាចមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះឧស្សាហកម្មរថយន្តអគ្គិសនីទាំងមូល ដែលថ្មបែបនេះមានសមត្ថភាពសាកលឿន ។

ក្រុមហ៊ុន Mullen Automotive បានបញ្ជាក់ថាការធ្វើតេស្តនេះបានរកឃើញថាកញ្ចប់ថ្មមានទំហំ ១៥០ គីទ្បូវ៉ាត់ម៉ោង អាតជីះបានចម្ងាយ ៩៦៥ គីទ្បូម៉ែត្រ ក្នុងការសាកភ្លើងពេញម្តង។ ខណៈដែលការសាកភ្លើងល្បឿនលឿនជាមួយនឹងដុយសាក DC ក្នុងរយៈពេល ១៨ នាទី រថយន្តនេះអាចជិះបានចម្ងាយ ៤៨២ គីទ្បូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម