ទ្បានអគ្គិសនីអង់គ្លេស សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៦៣០ គ.ម តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Fisker បានធ្វើការដាក់បង្ហាញនូវរថយន្ត Ocean ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៦៣០ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅចក្រភពអង់គ្លេស។

ចំពោះរថយន្តអគ្គិសនី Fisker Ocean ប្រភេទ sport បានបំពាក់ម៉ូទ័រអគ្គិសនី ១ និងកញ្ចក់អាគុយ Touring Range ផលិតកម្លាំង ២៧៥សេះ ដែលអនុញ្ញាតឱ្យម៉ូឌែលនេះជិះបានចម្ងាយ ៤៤០ គីទ្បូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលម៉ូឌែល Ultra បំពាក់ម៉ូទ័រអគ្គិសនី ២ និងកញ្ចប់អាគុយ Hyper Range ផលិតកម្លាំង ៥៤០សេះ ដែលអាចជិះបានចម្ងាយ ៦១០ គីទ្បូម៉ែត្រ ដោយបង្កើតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៤,២ វិនាទី។

រីឯម៉ូឌែល Extreme និង One Launch Edition បានបំពាក់ម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ៥៥០សេះ ដោយការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៦៣០ គីទ្បូម៉ែត្រ​ យូរជាម៉ូឌែល Ultra ដែលអាចបង្កើតល្បឿនពី 0-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៣,៩ វិនាទីប៉ុណ្ណោះ។

សម្រាប់រថយន្តអគ្គិសនី Fisker Ocean បានបំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្តទំហំ ១៧,‌១ អ៊ីញ, ឧបករណ៍បំពងសំលេង ៨ ចំណុចប្រភេទ Harman និងកញ្ចក់មើលក្រោយនៅក្នុងរថយន្តគឺជាអេក្រង់ឌីជីថលផងដែរ។

បន្ថែមពីនេះវាក៏មានប្រព័ន្ធជំនួយការបើកបរដូចជា៖ ប្រព័ន្ធជំនួយការពេលចាប់ហ្វាំ្រងបន្ទាន់, blind spot monitoring, ប្រព័ន្ធជំនួយការបើកបរអោយនៅគន្លងផ្លូវ, ការជួយចតរថយន្ត និងបច្ចេកវិទ្យាសម្គាល់សញ្ញាចរាចរណ៍ជាដើម។

យ៉ាងណាមិញចំពោះរថយន្តអគ្គិសនី Fisker Ocean មានជម្រើស ៤ ម៉ូឌែល កៅអី ៥ ដូចជា៖ Sport, Ultra, Extreme និង One Lauch Edition មានតម្លៃចាប់ពី ៤៦ ៨៦៧ ដុល្លារ សម្រាប់ទីផ្សារនៅចក្រភពអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម