Faraday Future នឹងចាប់ផ្តើមផលិតកម្មទ្បានអគ្គិសនី ដែលសាកភ្លើងពេញម្តងអាចជិះបាន ៧០០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តថ្មីថ្មោង Faraday Future នឹងធ្វើការចាប់ផ្តើមផលិតកម្មនៃរថយន្តអគ្គិសនី FF 91 នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង Hanford រដ្ឋធានី California នៅសហរដ្ឋអាមេរិក ខណៈពេលរថយន្តនេះបានធ្វើការបង្ហាញចេញកាលពីឆ្នាំ២០២១កន្លងទៅ។

បន្ថែមពីនេះក្រុមហ៊ុន Faraday Future និយាយថាផលិតកម្មគំរូនៃរថយន្តអគ្គិសនី FF 91 ជាកំណត់ត្រាដ៏សំខាន់មួយនៅក្នុងផលិតកម្ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះថាមពលនៃរថយន្ត FF 91 បានបំពាក់នូវម៉ូទ័រអគ្គិសនី ៣ ផលិតកម្លាំង ១ ០៥០សេះ និងកម្លាំងរមួល ១ ៨០០ ញ៉ូតុនម៉ែត្រ ដែលអាចបង្កើតល្បឿនពី 0-១០០ គីទ្បូម៉ែត្រក្នុងមួយម៉ោងត្រមតែ ២,៣៩ វិនាទីប៉ុណ្ណោះ។ ខណៈដែលអាគុយមានទំហំ ១៣០ គីទ្បូវ៉ាត់ ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៧០០ គីទ្បូម៉ែត្រ។

ដោយទ្បែកចំពោះការឌីហ្សាញនៃផ្នែកខាងក្នុងរថយន្តអគ្គិសនី FF 91 ដោយបានបំពាក់នូវអេក្រង់ផ្ទាំងធំ HUB អាចបង្ហាញទិន្នន័យទៅទីតាំង ២,៦ ម៉ែត្រនៅពីមុខអ្នកបើកបរ, កៅអីបែបស្ព័រ និងអាចបត់បានរហូតដល់ ៦០ ដឺក្រេ។

លើសពីនេះរថយន្តអគ្គិសនី FF 91 ក៏បានបំពាក់រ៉ាដាចំនួន ១៣ គ្រាប់, កាំមេរ៉ាចំនួន ១០ គ្រាប់, ឧបករណ៍ចាប់សញ្ញា ultrasonic ចំនួន ១២ និងកាំមេរ៉ា 3D នៅលើគម្របម៉ាស៊ីនជាដើម។

សូមបញ្ជាក់ថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Faraday Future នឹងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ។ ខណៈដែលព័ត៌មានមុននេះបានបង្ហាញថា Faraday Future គ្រោងនឹងពង្រីកកម្លាំងការងាររបស់ខ្លួនក្នុងរយៈពេល ១២ ខែខាងមុខ ដើម្បីសម្រេចបាននូវផលិតកម្មដ៏ធំដោយអះអាងថានឹងចែកចាយម៉ូឌែល FF 91 ដំបូងក្នុងឆ្នាំ ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម