ក្រុមហ៊ុន Fiat បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីម៉ូឌែល 500 ឆ្នាំ២០២២ ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត CES ឆ្នាំ២០២២ ជាផ្លូវការ ដែលនឹងធ្វើឡើងថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ នៅសហរដ្ឋអាមេរិក។
សម្រាប់រថយន្ត Fiat 500 វាបានបំពាក់ជាមួយម៉ូទ័រខាងមុខចំនួនមួយអាចផលិតកម្លាំង ១៨៨សេះ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៤២ គីទ្បូវ៉ាត់ ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ៣២០ គីទ្បូម៉ែត្រ។
បន្ថែមពីនេះការសាកថ្មរហ័សដោយប្រើដុំសាកទំហំ ៨៥ គីទ្បូវ៉ាត់ អាចជួយអោយរថយន្តនេះសាកពីថាមពល ០ ដល់ ៨០ ភាគរយប្រើពេល ៣៥ នាទី។
យ៉ាងណាមិញចំពោះរថយន្ត Fiat 500 បានបំពាក់នូវដោយអេក្រង់ប្រព័ន្ធកម្សាន្ត U Connect 5 ថ្មីទំហំ ៧ អ៊ីញភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto រួមទាំងកន្លែងសាកថ្មឥតខ្សែផងដែរ៕