ក្រុមហ៊ុន Lotus Type 132 បានបង្ហាញចេញនូវរូបភាព និងវីដេអូរនៃការត្រៀមបង្ហាញខ្លួនជាផ្លូវការនៃរថយន្ត Crossover ប្រើប្រាស់អគ្គិសនី ឆ្នាំ២០២២ ដែលត្រូវធ្វើទ្បើងនានិទាឃរដូវ(ចន្លោះខែមិនា-មិថុនា)ឆ្នាំ ២០២២ ខាងមុខនេះ។
សម្រាប់រថយន្ត Lotus Type 132 ស៊េរីឆ្នាំ២០២២ នេះបានបំពាក់បច្ចេកវិទ្យាសាកថ្ម ៨០០ វ៉ូល ដែលអាចសាកថ្មម្តងបើកបរបានចម្ងាយ ៩២ ឬ ១២០ គីទ្បូម៉ែត្រក្នុង ១ ម៉ោង។
ចំពោះរថយន្ត Lotus Type 132 បានបំពាក់នូវបច្ចេកវិទ្យាបើកបរឆ្លាតវៃ ៉៉៉”Lotus” លើរថយន្តអគ្គិសនីជំនាន់ថ្មីនេះ ព្រមទាំងប្រើប្រាស់ប្រព័ន្ធសេនស័រ Lidar នៅផ្នែកខាងមុខផងដែរ។ ខណៈវីដេអូខ្លីនេះមិនសូវបង្ហាញឱ្យឃើញរូបច្បាស់នៅឡើយ ប៉ុន្តែឈុតខ្លីៗមុនៗបានបង្ហាញថាម៉ូឌែលនេះនឹងមានចង្កៀងមុខ LED រាងតូច និងកញ្ចក់ចំហៀងឌីជីថលផងដែរ៕