ទ្បានអគ្គិសនី MG ZS ប្រើប្រាស់គុយទំហំ ៥០,៣KWh អាចរត់បានចម្ងាយ ៤៥១ គ.ម នៅឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការប្រកាសលក់នូវម៉ូឌែល ZS ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនី ប្រភេទ SUV ជាមួយនឹងការបំពាក់អាគុយទំហំ ៥០,៣ គីទ្បូវ៉ាតម៉ោង អាចរត់បានចម្ងាយ ៤៦១ គីទ្បូម៉ែត្រ ដែលមានជម្រើស ២ ម៉ូឌែល ក្នុងតម្លៃចាប់ពី ២៨ ៥៤៨ ដល់ ៣៣ ៣៣៦ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា។

សម្រាប់រថយន្តអគ្គិសនី MG ZS មានទំហំសរុបប្រវែង ៤ ៣២៣ មម, ទទឹង ១ ៨០៩មម, កម្ពស់ ១ ៦៤៩ មម, ប្រវែងគម្លាតពីកង់មុខទៅក្រោយ ២ ៥៨១មម។ វាបានបំពាក់ជាមួយម៉ូទ័រខាងមុខចំនួនមួយអាចផលិតកម្លាំង ១៧៦សេះ និងកម្លាំងរមួល ២៨០ ញ៉ូតុនម៉ែត្រ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៥០,៣ គីទ្បូវ៉ាត់ម៉ោង ដែលសាកភ្លើងពេញម្តងអាចរត់បានចម្ងាយដល់ ៤៦១ គីទ្បូម៉ែត្រស្តង់ដារពី WLTP។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលនៅចក្រភពអង់គ្លេស បានបំពាក់អាគុយប្រភេទ Standard Range ទំហំ ៥១,១ គីទ្បូវ៉ាត់ម៉ោង ដែលសាកភ្លើងពេញម្តងអាចរត់បានចម្ងាយដល់ ៣២០ គីទ្បូម៉ែត្រ។ បន្ថែមពីនេះរថយន្តអគ្គិសនី MG ZS ក៏មាន Driving Mode ៣ ប្រភេទដូចជា Eco, Sport និង Normal ផងដែរ។

ចំពោះការឌីហ្សាញផ្នែកខាងក្នុងនៃរថយន្តអគ្គិសនី MG ZS ដោយរចនាទ្បើងទំនើបដែលបានបំពាក់ជាមួយនឹងចង្កៀងមុខ LED ភ្ជាប់ដោយមុខងារបើក/បិទដោយស្វ័យប្រវតិ្ត, អំពូលជួយបំភ្លឺពេលថ្ងៃ Drl,  ផ្លិតទឹកអូតូ និងម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ។ បន្ថែមពីនេះក៏មានភ្ជាប់មកជាមួយប្រព័ន្ធ Adaptive Cruise Control, Regenerative Braking Modes, ដំបូលបើក Panoramic Sky Roof, អេក្រង់កំសាន្ត ទំហំ ១០,១អ៊ីញ, ប្រើប្រាស់ដោយប្រព័ន្ធកម្សាន្តថ្មីឈ្មោះ iSMART ដែលមានមុខងារថ្មីៗជាច្រើន និងកាមេរ៉ា ៣៦០ ដឺក្រេ។

រថយន្តអគ្គិសនី MG ZS ក៏បានបំពាក់នូវប្រព័ន្ធជំនួយការបើកបរ MG Pilot ត្រូវបានដំឡើង ដែលរួមមាន consists of automatic emergency braking assistance, ប្រព័ន្ធជួយរក្សារថយន្តក្នុងគន្លង, ប្រព័ន្ធជំនួយអ្នកបើកបរ នៅក្នុងការកកស្ទះចរាចរណ៍, intelligent speed limit system, blind-sigh warning, lane change assistance និង reverse warning system ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម