[ទីផ្សារបរទេស] ទ្បានអគ្គិសនី NETA U Pro ស៊េរីឆ្នាំ ២០២២ ប្រភេទ Crossover សាកភ្លើងពេញម្តងជិះបានចម្ងាយ ៦១០ គីទ្បូម៉ែត្រ តម្លៃចាប់ពី ១៥ ៦៩៣ ដល់ ២៨ ២៧៤ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។
រថយន្តអគ្គិសនី NETA U ត្រូវបានផលិតទ្បើងលើគ្រោងឆ្អឹង EPT2.0 របស់ Hozon Auto ដោយផ្នែកខាងក្រៅទទួលបានការរចនាបែបស្ព័រ ជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED និងថាស់កង់ស្ព័រទំហំ ១៧អ៊ីញ។ ខណៈដែលខាងក្នុងកាប៊ីនវិញពោរពេញដោយបច្ចេកវិទ្យាជាមួយនឹងកៅអីអគ្គិសនី, បច្ចេកវិទ្យា Xiao-U មនុស្សយន្តឆ្លើយតបឆ្លាតវៃ, ការគ្រប់គ្រងសំឡេង AI សម្រាប់រថយន្តទាំងមូល និងដំបូលបែប Panoramic ជាដើម។
សម្រាប់រថយន្តអគ្គិសនី NETA U Pro បានបំពាក់ដោយម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ១៦៣សេះ និងកម្លាំងរមួល ២១០ ញ៉ូតុនម៉ែត្រ បង្កៀតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈ ១ ម៉ោងត្រឹមតែ ៧ វិនាទី និងល្បឿនអតិបរិមាណ ១៥០ គីទ្បូម៉ែត្រក្នុងរយៈ ១ ម៉ោង។
រីឯជម្រើសប្រភេទម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូនតុនម៉ែត្រ បង្កៀតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈ ១ ម៉ោងត្រឹមតែ ៩,៥ វិនាទី និងល្បឿនអតិបរិមាណ ១៥០ គីទ្បូម៉ែត្រក្នុងរយៈ ១ ម៉ោង។
ជាមួយគ្នានេះដែលរថយន្តអគ្គិសនីនេះបានប្រើប្រាស់អាគុយដ៍ធំដែលផ្តល់នូវចម្ងាយការបើកបរពី ៤០០ ទៅ ៦១០ គីទ្បូម៉ែត្រ ជាមួយនឹងការសាកភ្លើងពេញម្តង។ ខណៈដែលកម្រិតនៃការសាកភ្លើងពី ០-១០០ ប្រើពេល ៨,៥ ទៅ ១៣ ម៉ោង និងសាកភ្លើងរហ័សពី 0-៨០ ត្រឹមតែរយៈពេល ៣០ នាទីប៉ុណ្ណោៈ៕