[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Subaru បានធ្វើការប្រកាសថាខ្លួនបានចាប់ផ្តើមទទួលយកការបញ្ជាទិញជាមុនសម្រាប់រថយន្ត Solterra ស៊េរីឆ្នាំ ២០២៣ ប្រើប្រាស់អគ្គិសនី នៅសហរដ្ឋអាមេរិក។
សម្រាប់រថយន្តអគ្គិសនី Solterra ត្រូវបានប្រើប្រាស់ជាមួយគ្រោងឆ្អឹង e-SGP (e-Suburu Global platform)។ រថយន្តនេះមានប្រវែងសរុប ៤ ៦៩០ម.ម ទទឹង ១ ៨៦០ម.ម កម្ពស់ ១ ៦៥០ម.ម។ បើប្រៀបធៀបគ្នាជាមួយរថយន្ត bZ4X វាមានការរចនាខុសគ្នាលើផ្នែកមួយចំនួនតួរយ៉ាងដូចជា ចង្កៀងមុខ-ក្រោយ, អំពូលបំភ្លឺពេលថ្ងៃ, កាងមុខ និងឡូហ្គូ Suburu នៅចំកណ្តាល។
រថយន្តអគ្គិសនី Solterra បានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំង ២១៨ សេះ និងកម្លាំងរមួល ៣៣៦ ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះក្រុមហ៊ុន Subaru បានបញ្ជាក់ថារថយន្តអាចបើកបរបានចម្ងាយ ៣៥៤ គីទ្បូម៉ែត្រ ពេលសាកថ្មពេញម្តង។ ដោយទ្បែកចំពោះការសាកថ្មល្បឿនលឿនរបស់ DC ដែលសាកពី ០% ដល់ ៨០% ប្រើពេលក្នុងរយៈពេលមិនដល់ ១ ម៉ោងផង។
យ៉ាងណាមិញចំពោះការបើកឱ្យកត់នេះ និងដំណើរកាលដល់ថ្ងៃទី ២៨ ខែកុម្ភៈ ដោយឱ្យអតិថិជនកត់ទុកមុខត្រឹមតែ ២៥០ ដុល្លារ ប៉ុណ្ណោះ សម្រាប់អាចមានសិទ្ធទិញយក និងបងរំលសរថយន្តនេះបាន៕