ទ្បានអគ្គិសនី Toyota C+Pod សាកថ្មពេញម្តងជិះបានចម្ងាយ ១៥០ គ.ម តម្លៃខ្ទង់ ១ម៉ឺនដុល្លារ

[ទីផ្សាររថយន្តបរទេស] ទ្បានអគ្គិសនី Toyota C+ Pod ដែលជា​ Concept របស់រថយន្ត Ultra-compact EV មានកៅអី ២ បាន​ប្រកាស​លក់​ជា​ផ្លូវ​ការ​ដល់​សាធារណជន​ទូទៅមាន ​២ ជម្រើស តម្លៃចាប់ពី ១ ៤៣៦០ ដុល្លារ ដល់ ១ ៤៩៣៥ ដុល្លារ សម្រាប់ទីផ្សារប្រទេសជប៉ុន។

ទ្បានអគ្គិសនី Toyota C+Pod មានប្រវែង ២ ៩៨០ មម, ទទឹង ១ ២៩០ មម, កម្ពស់ ១ ៥៥០មម និងប្រវែងគម្លាតកង់មុខក្រោយ ១៧៨០ មម ហើយមានទំងន់ត្រឹម ៦៧០គីឡូក្រាម ដោយតូខ្លួនខាងក្រៅរបស់វា គឺផលិតឡើងពីប្លាស្ទិច ក្នុងការជួយកាត់បន្ថយទំងន់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះវាក៏បានបំពាក់នូវ ចង្កៀងមុខ-ក្រោយ ប្រភេទ LED, ប្រព័ន្ធម៉ាស៊ីនត្រជាក់, អេក្រង់បង្ហាញព័ត៍មាន នៅចំកណ្តាល, កញ្ចក់សងខាងប្រភេទអេឡិចត្រូនិច និងមុខងារ Pre-collision safety, Intelligent clearance sonar​ ផងដែរ។

សម្រាប់ទ្បានអគ្គិសនី Toyota C+Pod កៅអី ២ នេះ ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ ផលិតកម្លាំង ១២,៣ សេះ និងកម្លាំងរមួល ៥៦ ញ៉ូតុនម៉ែត្រ បង្កើតល្បឿនអតិបរមា ៦០គ.ម/ម៉ោង. វាទទួលថាមពលពីអាគុយលីចូម-អ៊ីយ៉ុងទំហំ ៩,០៦ គីទ្បូវ៉ាត់ ដោយសាកពេញម្តងអាចជិះបានចម្ងាយ ១៥០ គីឡូម៉ែត្រ។

ទ្បានអគ្គិសនី Toyota C+Pod បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាការបើកបររួមមាន៖ ​ការ​កាត់​បន្ថយ​ល្បឿន​ដោយ​ស្វ័យ​ប្រវត្តិ ការពារការប៉ះទង្គិចគ្នាទៅមុខ ការគ្រប់គ្រងស្ថេរភាព ជំនួយហ្វ្រាំងដោយស្វ័យប្រវត្តិ ប្រព័ន្ធហ្វាំ្រ ABS/EBS និងពោងសុវត្ថិភាពពីរ។

យ៉ាងណាមិញចំពោះទ្បានអគ្គិសនី Toyota C+Pod មានគម្រោងក្នុងការបង្កើតវានេះឡើងដោយផ្តោតសំខាន់លើ អ្នកប្រើប្រាស់គ្រប់ស្ថានភាព មិនថាអង្គការ, រដ្ឋាភិបាល, អ្នកប្រើប្រាស់បែបសារជីកម្ម ឬប្រជាជនធម្មតានោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម