ទ្បាន​អគ្គិសនី ទី ១ របស់ Toyota bZ4X បានបង្ហាញតម្លៃជាផ្លូវការហើយ

ទ្បានអគ្គិសនីទី ១ របស់​ Toyota bZ4X បានប្រកាសតម្លៃចាប់ ៥៥ ៦០០ ដុល្លារ ដល់ ៦៨ ៣១៩ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារក្នុងប្រទេសអង់គ្លេស។

សម្រាប់រថយន្តអគ្គិសនី Toyota bZ4X នេះផ្តល់នូវ ៤ ជម្រើសរួមាន៖ Pure, Motion, Vision និង Premiere Edition

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. Toyota bZ4X Pure តម្លៃ ៥៥ ៦០០ ដុល្លារ វាបានបំពាក់កុងទ័រឌីជីថល ៧ អ៊ីញ, ប្រព័ន្ធកម្សាន្ត ប្រភេទ Touch screen ទំហំ៨ អ៊ីញ, នូវថាសកង ទំហំ ១៨ អ៊ីញ,កាមេរ៉ាបញ្ច្រាស, ការចូលនិងការចាប់ផ្តើមឆ្លាតវៃ និងប្រព័ន្ធគ្រប់គ្រងអាកាសធាតុជាមួយនឹងមុខងារប្រតិបត្តិការពីចម្ងាយ។

២. Toyota bZ4X Motion តម្លៃ ៦០ ៦៣២ ដុល្លារ និង ៦៤ ០៧៨ ដុល្លារ វាបានបបំពាក់នូវ spoiler ខាងក្រោយ, កញ្ចក់ Privacy ខាងក្រោយ, Parking Sensors, កៅអីខាងមុខដែលមានកំដៅ ប្រព័ន្ធភ្លើងជុំវិញ និងឆ្នាំងសាកទូរស័ព្ទឥតខ្សែ។ ជម្រើសដែលអាចរកបានរួមមានដំបូលបែក Panoramic , ថាសកង់ទំហំ ២០ អ៊ីញ និងកញ្ចប់សុវត្ថិភាព Toyota T-Mate ដែលបានពង្រីក និងកញ្ចប់ជំនួយអ្នកបើកបរ។

៣. Toyota bZ4X Vision តម្លៃ ៦៣ ១៥០ ​ដុល្លារ និង ៦៦ ០០០ ដុល្លារ វាបានបំពាក់នូវកង់ទំហំ ២០ អ៊ីញតែមួយគត់, ឧបករណ៍ចាប់សញ្ញាកន្លែងចតរថយន្តខាងក្រោយជាមួយនឹងមុខងារហ្វ្រាំងដោយស្វ័យប្រវត្តិ, ជំនួយការចតរថយន្តដែលគ្រប់គ្រងពីចម្ងាយ, កៅអីស្បែកសំយោគ, កៅអីខាងមុខដែលមានកំដៅ និងខ្យល់ចេញចូល, ដៃចង្កូតដែលមានកំដៅ, សោឌីជីថល និងទ្វារខាងក្រោយដែលមានថាមពល។ 

៤. Toyota bZ4X Premiere Edition តម្លៃ ៦៨ ៣១៩ វាបានបំពាក់នូវ ដំបូលបែប Panoramic និងប្រព័ន្ធអូឌីយ៉ូ JBL premium speaker ចំនួនប្រាំបួន។ 

សូមបញ្ជាក់ថាទ្បានអគ្គិសនី Toyota bZ4X ប្រើម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ២០១សេះ និងមួយទៀតប្រើម៉ូទ័រអគ្គិសនីពីរដែលអាចផលិតកម្លាំងបាន ២១៥សេះ ដែលមួយមានអាគុយទំហំ ៧១,៤ គីទ្បូវ៉ាត់ និងមួយទៀតមានអាគុយ ៧២,៨ គីទ្បូវ៉ាត់ ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រ លើការសាកល្បងនៅអឺរ៉ុប ហើយអាគុយរបស់វាអាចសាកបានដល់ ៨០% ក្នុងពេលប្រមាណ៣០នាទី ដោយប្រើប្រាស់ប្រព័ន្ធសាកភ្លើងលឿន ១៥០ គីទ្បូវ៉ាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម