ទ្បាន Chevrolet Corvette C8s ជាង ១២០ គ្រឿងត្រូវបានបំផ្លាញដោយការវាយប្រហារព្យុះកំបុតត្បូង Tornado ដែលនាំអោយរងការខូចខាតទាំងស្រុង និងលើសពីការជួសជុលនៅរោងចក្រដំឡើងរថយន្ត Chevrolet ក្នុងទីក្រុង Bowling Green រដ្ឋ Ohio សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុន។
ការរងផលប៉ះពាល់នេះនាំអោយដាច់បំពង់បង្ហូរប្រេង ដែលធ្វើឱ្យយមានអគ្គិភ័យនៅទីនោះ។ វាមិនច្បាស់ថាតើក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិករងការខូចខាតប៉ុន្មាននោះទេ។
សម្រាប់តួរលេខនៃរថយន្ត Corvette C8s ដែលខូចទាំងស្រុង និងលើសពីការជួសជុល ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។ យានជំនិះដែលនៅក្រៅរោងចក្ររង់ចាំការដឹកជញ្ជូននៅតែត្រូវបានត្រួតពិនិត្យសម្រាប់ការខូចខាត ហើយនឹងមិនត្រូវបានដឹកជញ្ជូនរហូតដល់ការវាយតម្លៃបានបញ្ចប់។
បន្ថែមពីនេះម្ចាស់យានយន្តដែលបំផ្លាញដោយសារព្យុះកំបុតត្បូង Tornado នឹងត្រូវបានទាក់ទងដោយអ្នកចែកចាយ និងបញ្ជាទិញឡើងវិញ។
រថយន្ត Chevrolet Corvette C8 ប្រើប្រាស់ម៉ាស៊ីនសាំង V8 ចំណុះ ៦.២ លីត្រ ផលិកម្លាំង ៤៩០សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៨ វគ្គ dual-cluth រត់កង់ក្រោយ ដែលអាចបង្កើនល្បឿនពី ០-១០០ ក្នុងមួយម៉ោង ក្នុងរយៈពេល ៣ នាទី។