ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ទ្បាន Chevrolet Corvette C8s ជាង ១២០ គ្រឿងត្រូវបានបំផ្លាញដោយការវាយប្រហារព្យុះ Tornado

ទ្បាន Chevrolet Corvette C8s ជាង ១២០ គ្រឿងត្រូវបានបំផ្លាញដោយការវាយប្រហារព្យុះ Tornado

ទ្បាន Chevrolet Corvette C8s ជាង ១២០ គ្រឿងត្រូវបានបំផ្លាញដោយការវាយប្រហារព្យុះកំបុតត្បូង Tornado ដែលនាំអោយរងការខូចខាតទាំងស្រុង និងលើសពីការជួសជុលនៅរោងចក្រដំឡើងរថយន្ត Chevrolet ក្នុងទីក្រុង Bowling Green រដ្ឋ Ohio សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុន។

ការរងផលប៉ះពាល់នេះនាំអោយដាច់​បំពង់​បង្ហូរ​ប្រេង ដែល​ធ្វើឱ្យយ​មាន​អគ្គិភ័យ​នៅ​ទីនោះ។ វា​មិន​ច្បាស់​ថា​តើ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាមេរិក​រង​ការខូចខាត​ប៉ុន្មាន​នោះ​ទេ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់តួរលេខនៃរថយន្ត Corvette C8s ដែលខូចទាំងស្រុង និងលើសពីការជួសជុល ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។ យានជំនិះដែលនៅក្រៅរោងចក្ររង់ចាំការដឹកជញ្ជូននៅតែត្រូវបានត្រួតពិនិត្យសម្រាប់ការខូចខាត ហើយនឹងមិនត្រូវបានដឹកជញ្ជូនរហូតដល់ការវាយតម្លៃបានបញ្ចប់។

បន្ថែមពីនេះម្ចាស់យានយន្តដែលបំផ្លាញដោយសារព្យុះកំបុតត្បូង Tornado នឹងត្រូវបានទាក់ទងដោយអ្នកចែកចាយ និងបញ្ជាទិញឡើងវិញ។

រថយន្ត Chevrolet Corvette C8 ប្រើប្រាស់ម៉ាស៊ីនសាំង V8 ចំណុះ ៦.២ លីត្រ ផលិកម្លាំង ៤៩០សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៨ វគ្គ dual-cluth រត់កង់ក្រោយ ដែលអាចបង្កើនល្បឿនពី ០-១០០ ក្នុងមួយម៉ោង ក្នុងរយៈពេល ៣ នាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម