{ទីផ្សារបរទេស} ក្រុមហ៊ុន Honda បានបញ្ចេញនូវម៉ូឌែល Elysion ស៊េរីឆ្នាំ២០២២ ដែលពាក់នូវម៉ាស៊ីន Sport Hybrid i-MMD និងប្រព័ន្ធសុវត្ថិភាព Honda SENSING ។
សម្រាប់ Honda Elysion ផ្ទៃខាងក្នុងវាមានកៅអី ៣ ជួរ និងបំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្ត ទំហំ ១០.១ អ៊ីង ភ្ជាប់ជានឹងប្រព័ន្ធ Honda Connect 3.0 ។ លើសនេះវាក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាព Honda SENSING ផងដែរ។
Honda Elysion ប្រើប្រាស់ម៉ាស៊ីន Sport Hybrid i-MMD ចំណុះ ២.០ លីត្រ រួមដំណើរការជាមួយម៉ាស៊ីនសាំង ផលិតកម្លាំង ១៤៥សេះ និងកម្លាំងរមួល ១៧៥ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ១៨៣សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ E-CVT។
យ៉ាងណាមិញចំពោះតម្លៃរថយន្ត Honda Elysion ស៊េរីឆ្នាំ២០២២ មានជម្រើស ៤ Options ចាប់ពី ៤៤ ០២២ ដុល្លារ ដល់ ៥២ ២០៣ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសចិន៕