ក្រុមហ៊ុន Mazda បានបញ្ចេញនូវម៉ូឌែល MX-5 Miata ស៊េរីឆ្នាំ២០២២ ដែលជាប្រភេទរថយន្ត Sport ខ្នាតតូចមកពីប្រទេសជប៉ុន ដែលទទួលបានការកែលម្អបច្ចេកវិទ្យាដើម្បីនាំមកនូវអារម្មណ៍នៃការបើកបរបែបស្ព័រ និងសុវត្ថិភាពជាងមុន។
សម្រាប់ជម្រើសថ្មីនៃរថយន្តស្ព័រនេះត្រូវបានបន្ថែមដោយពណ៌តួរខ្លួនថ្មី ដែលមានពណ៌លឿង ដែលហៅថា Platinum Quartz Metallic។
អ្វីដែលសំខាន់បំផុតនៅលើ MX-5 Miata គឺប្រព័ន្ធបច្ចេកវិទ្យា KPC (Kinematic Posture Control) ហើយប្រព័ន្ធនេះអាចកំណត់លក្ខខណ្ឌនៃការបង្វិលក្នុងពេលវេលាជាក់ស្តែងពីភាពខុសគ្នានៃល្បឿនរវាងកង់ខាងក្រោយខាងឆ្វេង និងស្តាំ ហើយនៅក្នុងវេនបង្កើនសកម្មភាពរបស់វាតាមបន្ទាត់ក្នុងការឆ្លើយតប និងបង្កើតស្ថេរភាពបន្ថែមទៀត។
Mazda បានបន្ថែមទៀតថាប្រព័ន្ធបច្ចេកវិទ្យា Kinematic Posture Control បង្កើតកម្លាំង “ប្រឆាំងនឹងការហើប” ដែលជួយទប់រថយន្ត នៅពេលចាប់ហ្វ្រាំង។ Mazda អះអាងថា ប្រព័ន្ធនេះក៏ត្រូវបានគេនិយាយថានឹងជួយផ្តល់នូវលំនឹងសម្រាប់រថយន្ត នៅពេលបើកក្នុងល្បឿនលឿន។
សម្រាប់រថយន្ត MX-5 Miata នៅក្នុងទីផ្សារអូស្ត្រាលី លែងមានជម្រើសម៉ាស៊ីន ១,៥ លីត្រទៀតហើយ។ ដោយទ្បែកក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីទ្បាំង Skyactiv-G ផលិតកម្លាំង ១៨១សេះ និងកម្លាំងរមួល ២០៤ ញ៉ូតុនម៉ែត្រ។
យ៉ាងណាមិញចំពោះតម្លៃនៃម៉ូឌែលឆ្នាំ២០២២នេះ មានតម្លៃចាប់ពី ២៧ ៣០០ដុល្លារឡើងទៅ ដោយមិនគិតបញ្ចូលទៅលើថ្លៃដឹកជញ្ជូនចំនួន ១ ០១៥ដុល្លារ។ ជាមួយតម្លៃនេះ វាមានតម្លៃថ្លៃជាងម៉ូឌែលមុនចំនួន ៥០០ដុល្លារ៕