Toyota Land Cruiser 200 កែប្រែមុខមាត់ថ្មី បន្ទាប់ពីទទួលបានកញ្ចប់គ្រឿងតែងខ្លួន Expedition

ចាប់តាំងពីការចេញលក់ Toyota Land Cruiser 300 Series បានក្លាយជាប្រធានបទមួយដែលត្រូវបានគេនិយាយច្រើនបំផុតអំពីរថយន្តនៅលើបណ្តាញសង្គម។ យ៉ាង​ណា​មិញ Land Cruiser 200 Series ជំនាន់​មុន​ដែល​បាន​ផលិត​តាំង​ពី​ឆ្នាំ ២០០៧ នៅ​តែ​មាន​អ្នក​គាំទ្រ​ស្មោះ​ត្រង់​មួយ​ចំនួន​ធំ។ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនមកពីប្រទេសអូស្ត្រាលី និងមជ្ឈិមបូព៌ា ក្រុមហ៊ុនជំនាញកែច្នៃរបស់រុស្ស៊ី Khann International បានបង្ហាញរថយន្ត Land Cruiser 200 Expedition ដែលបានកែច្នៃអោយក្លាយជារថយន្តប្រភេទ Off-road ។

ក្រុមហ៊ុនជំនាញកែច្នៃនេះមានមូលដ្ឋាននៅទីក្រុងមូស្គូ ប្រទេសរុស្សី ដែលមានប្រវត្តិផលិត bodyskits សម្រាប់ម៉ូឌែល Toyota និង Lexus។ The Expedition ត្រូវបានរចនាឡើងដើម្បីបង្ហាញពីស្មារតីនៃការផ្សងព្រេងរបស់ Land Cruiser ខណៈពេលដែលការកែលម្អសមត្ថភាព Off-road ដ៏ល្អឥតខ្ចោះនៅលើរថយន្ត SUV នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែក​ខាង​ក្រៅ​របស់​រថយន្ត​ត្រូវ​បាន​រចនា​ឡើង​វិញ​ដោយ​ផ្តល់​ឱ្យ​វា​កាន់​តែ​រឹង​មាំ និង​ទំនើប​ជាង​មុន។ កាងផ្នែក​ខាង​មុខ​ឌីស្សាញឡើង ដែលបំពាក់ជាមួយ​ប៉ាណា, របាការពារ និង​របា​ភ្លើង LED កណ្តាល ខណៈគម្របម៉ាស៊ីនក៏ត្រូវបានរចនាឡើងវិញជាមួយនឹងរន្ធខ្យល់ធំពីរ។

នៅសងខាង គ្រោងកង់ត្រូវបានពង្រីកឡើង ដើម្បីផ្ទុកសំបកកង់ពិសេសធំៗ ដែលភ្ជាប់ជាមួយយ៉ាន់ស្ព័រ ១០ប្រឡោះពណ៌​ខ្មៅ។ រួ​មមួយ​កាង​ខាង​ក្រោយ​ដែល​មាន​បន្ទះ​ប្លាស្ទិក​ជា​ច្រើន​សម្រាប់​ការពារក្នុងការបើកបរផ្លូវលំបាកផងដែរ។

បន្ថែមជាមួយនឹងពណ៌តួរខ្លួនពណ៌លឿង ដែលភ្ជាប់់បន្ថែមមកជាមួយឧបករណ៍សម្រាប់ផ្ទុកឥវ៉ាន់នៅលើដំបូូល, Bodykit និងកង់សាគួរនៅខាងក្រោយ។ សម្រាប់ព័ត៌មានលម្អិតអំពីបច្ចេកទេសនៃកញ្ចប់ Expedition ដោយ Khann ពុំបានបង្ហាញចេញនោះឡើយ។

រថយន្ត Toyota Land Cruiser បានបំពាក់ដោយជម្រើសម៉ាស៊ីនសាំង V8 ចំណុះ ៥.៧ លីត្រ និងម៉ាស៊ីនម៉ាស៊ូត V8 ចំណុះ ៤.៥ លីត្រ ផងដែរ។ បច្ចុប្បន្ននេះ Khann International មិនទាន់បានប្រកាសពីតម្លៃសម្រាប់កំណែ Expedition ទេ ប៉ុន្តែភាគច្រើនទំនងជាមិនថោកទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម