សព្វថ្ងៃនេះ អត្រានៃអ្នកប្រើប្រាស់រថយន្តនៅលើដងវិថីនានា កើនឡើងគួរអោយកត់សំគាល់។ ហើយជាធម្មតារថយន្តមិនថាថ្មី ឬមួយទឹកទេ គឺត្រូវការចំាបាច់ណាស់នូវការថែទាំ និងជួសជុលត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដែលជួយអោយរថយន្តយើងប្រើប្រាស់បានយូរ សុវត្ថិភាព សន្សំសំចៃ និងអាចលក់ដូរងាយស្រួលផងដែរ។ ចំនែកឯ សេវាកម្មថែទាំ និងជួសជុលនេះក៏តែងមានភាពខុសគ្នាពីយានដ្ឋានមួយទៅយានដ្ឋានមួយផងដែរ។
តើខុសគ្នាយ៉ាងណា រវាងការប្តូរប្រេងធម្មតា & សេវាកម្មថែទាំនៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)?
- ការប្តូរប្រេងជាទូទៅ (ចំនាយពេលប្រហែល២០នាទី) គឺគ្រាន់តែធ្វើការបង្ហូរប្រេងចាស់ចេញ → ចាក់ប្រេងថ្មីចូលប៉ុណ្ណោះ តែតាមពិតដើម្បីរក្សាសុវត្ថិភាពក្នុងការបើកបរ រថយន្តលោកអ្នកគួរតែពិនិត្យចំនុចសំខាន់ជាច្រើនទៀត។
- សម្រាប់ យានដ្ឋាន តូយ៉ូតា (ខេមបូឌា) សេវាកម្មថែទាំកញ្ចប់A យើងមានដូចខាងក្រោម៖ (ចំនាយពេលប្រហែល៦០នាទី)
- ផ្លាស់ប្តូរប្រេងចាស់ចេញ → ចាក់ប្រេងថ្មីចូល
-
- បាញ់ខ្លាញ់គោ (តាមប្រភេទរថយន្ត)
- ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំខាន់ៗជាង ៣០ចំនុច (ប្រព័ន្ធហ្រ្វាំង, កង់រថយន្ត, រឹតបន្តឹងប៊ូឡុងផ្សេងៗ, ពិនិត្យការលេចជ្រាបប្រេង និងចំនុចសំខាន់ជាច្រើនទៀត។
- បន្ទាប់ពីប្តូរប្រេង និងពិនិត្យរួចរាល់ ទីប្រឹក្សាសេវាកម្មរថយន្តយើងខ្ញុំនឹងធ្វើការពន្យល់ពីចំនុចនីមួយៗ ហើយបន្ថែមលើសពីនេះទៅទៀតលោកអ្នកក៏អាចសួរនាំទាក់ទងនិងបច្ចេកទេសនៃការប្រើប្រាស់រថយន្តមួយចំនួនផងដែរ
តម្លៃកញ្ចប់សេវាកម្មថែទាំ (កញ្ចប់A) នៃរថយន្តតាមម៉ូដែលនីមួយ ៖
- LEXUS Series:
- Lx570 = ~$៩៥
- Nx200t = ~$៥៨
- Rx330 = ~$៥៨
- Rx350 = ~$៧០
- TOYOTA Series:
- Land Cruiser = ~$៦៧-១២៤
- Hilux Revo / Fortuner = ~$៧៥-៨០
- Camry = ~$៤៥-៥២
- Highlander = ~$៤៧-៦៦
- Prius = ~$៤៧-៤៩
បញ្ចាក់៖ តម្លៃនេះអាចនឹងប្រែប្រួលទៅតាមការពិនិត្យជាក់ស្តែងនៃរថយន្តនីមួយៗ
ដូចអ្វីដែលបានលើកឡើងខាងលើ ក្រុមហ៊ុនយើងខ្ញុំ គឺជាយានដ្ឋានតែមួយគត់នៅកម្ពុជា ដែលទទួលបានសិទ្ធក្នុងការថែទាំ និងជួសជុលគ្រប់ម៉ូដែលទាំងអស់នៃ រថយន្តTOYOTA & LEXUS មិនថារថយន្តថ្មី ឬរថយន្តមួយទឹក។ អ្វីដែលលោកអ្នកមិនអាចខ្វះបាននោះគឺ យើងប្រើប្រាស់តែគ្រឿងបន្លាស់សុទ្ធ១០០% ជាមួយការធានាត្រឹមត្រូវពីរោងចក្រតូយ៉ូតា។
ក្នុងរដូវវស្សានេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏មានការបញ្ចុះតម្លៃពិសេសចំពោះកញ្ចប់សេវាកម្មថែទាំផងដែរគឺ៖
បញ្ចុះ ១៥%ចំពោះកញ្ចប់សេវាកម្មថែទាំ C & D, និង បញ្ចុះ ៥%ចំពោះកញ្ចប់សេវាកម្មថែទាំ A & B។
ដូច្នេះ ការប្តូរប្រេងតែមួយមុខមិនគ្រប់គ្រាន់ទេ លោកអ្នកគួរជ្រើសរើសសេវាកម្មថែទាំរថយន្តពីយានដ្ឋានដែលមានស្តង់ដារ និងប្រើប្រាស់តែគ្រឿងបន្លាស់សុទ្ធ១០០% ដើម្បីប្រាកដថាការធ្វើដំណើរមានសុវត្ថិភាព និងរថយន្តដំណើរការល្អ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកយើងខ្ញុំ៖
Tel : ០១៧ ៣៣៣ ៧១៩ / ០១៧ ២២២ ៨៥៧
Facebook : https://www.facebook.com/toyotacambodiaaftersales
Website : http://toyota.com.kh/en