ធ្លាយចេញតម្លៃឡាន Lexus LX 600 លក់នៅប្រទេសជប៉ុន ចាប់ពីជាង ១០ម៉ឺនឡើង

ការចុះផ្សាយរបស់វិបសាយជប៉ុន Creative 311 បានឲ្យដឹងអំពីតម្លៃលក់ក្នុងស្រុកសម្រាប់រថយន្ត Lexus LX 600 ដែលបានប្រកាសចេញកាលពីថ្មីៗកន្លងទៅនេះ។

រថយន្ត LX 600 នេះមានចែកចេញជាបីជម្រើសរួមមាន Base, Off-Road និង Executive ដែលតម្លៃថោកបំផុតគឺចាប់ពីប្រមាណ ១០៨ ៣៩៤ដុល្លារ ដែលតម្លៃនេះមានបូកបញ្ចូលថ្លៃពន្ធ ១០% ផងដែរ។ ធៀបនឹង Lexus LX បច្ចុប្បន្ននេះគឺមានដាក់លក់តម្លៃចាប់ពីប្រមាណ ៨៦ ៩៣០ដុល្លារ ដែលមានន័យថារថយន្តនេះបានឡើងថ្លៃរាប់ម៉ឺនដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រភេទ Off-Road មានតម្លៃចាប់ពីប្រមាណ ១១១ ៨៧០ដុល្លារ ខណៈដែលប្រភេទ Executive មានតម្លៃចាប់ពីប្រមាណ ១៥៦ ១០០ដុល្លារ ហើយនៅទីផ្សារប្រទេសជប៉ុនមិនមានជាប្រភេទ F Sport ដូចជាទីផ្សារមួយចំនួនដទៃទៀតឡើយ។

គួរដឹងផងដែរថារថយន្ត Lexus LX 600 នឹងចាប់ផ្ដើមដឹកជញ្ជូនជូនអតិថិជនៅប្រទេសជប៉ុននៅចាប់ពីខែមីនា ឆ្នាំ២០២២ ខណៈដែល​កាលបរិច្ឆេទសម្រាប់ទីផ្សារសហរដ្ឋអាមេរិកគឺស្ថិតនៅក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២២ ដែលមានន័យថាមិនខុសគ្នាប៉ុន្មានឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម