ធ្លាយចេញប្រភេទកប់បំផុតមិនមែនត្រឹម LX 600 VIP នោះទេមានដល់ LX 750h

(បែកធ្លាយ) យោងតាមការរាយការណ៍ពីគេហទំព័រជប៉ុន Creative311 (ចុចទីនេះដើម្បីអានព័ត៌មានដើម) បានបង្ហាញថាម៉ូឌែលរថយន្ត Lexus ជំនាន់ថ្មីសេរ៊ីឆ្នាំ ២០២២ នឹងបង្ហាញចេញនូវរូបរាងជាផ្លូវការ និងចាប់ផ្តើមទទួលការកក់ក្នុងខែកញ្ញា ហើយនឹងចេញលក់នៅលើទីផ្សារជាផ្លូវការនៅក្នុងខែ ធ្នូ ឆ្នាំ២០២១នេះ។

បន្ថែមពីនេះ ម៉ូឌែល LX 750h នឹងដំណើរការដោយម៉ាស៊ីន Hybrid ដែលបំពាក់ជាមួយម៉ាស៊ីនសាំងរបស់ LC300 ៣,៥លីត្រ Twin-Turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ មានកម្លាំងសរុប ៤៨០សេះ និងកម្លាំងរមួល ៨៧១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបភាព Render

ចំណែក Entry Level គឺជាម៉ូឌែល LX 600 ដែលបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ Twin-Turbo V6 មានកម្លាំងសរុប ៤១៥សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ។ ម៉ូឌែល LX 500d បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៣លីត្រ Twin-Turbo V6 មានកម្លាំងសរុប ៣០៤សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ៕

លើសពីនេះ Creative311 ក៏បានបន្ថែមដែរថា ផ្នែកខាងក្នុងកាប៊ីននៃរថយន្ត នឹងបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១៧អ៊ីញ ដែលភ្ជាប់ជាមួយកម្មវិធីជំនាន់ថ្មី ដែលបានបង្ហាញខ្លួនលើរថយន្ត NX ជំនាន់ថ្មីកាលពីពេលប៉ុន្មានសប្តាហ៍មុន៕

សម្រាប់ព័ត៌មានបន្ថែមជាក់លាក់ ក្រុមការងារខេមបូអូតូ នឹងធ្វើការអាប់ដេតបន្ថែមនៅពេលក្រុមហ៊ុនបង្ហាញចេញនូវរូបរាង និងព័ត៌មានលម្អិតជាផ្លូវការ។ អគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម