ធ្វើតេស្តសុវត្ថិភាព​ទៅឃើញថារថយន្តវៀតណាម អាចទទួលបានកម្រិតផ្កាយ ៥

កាល​ពី​ថ្មីៗ​នេះ​ ​មាន​វីដេអូ​បង្ហាញ​អំពី​​ការ​ធ្វើ​តេស្ត​សមត្ថភាព​ការពារ​អ្នក​បើកបរ​របស់​រថយន្ត​ Lux SA2.0, Lux A2.0 និង​រថយន្ត Fadil របស់​ក្រុមហ៊ុន​រថយន្ត​វៀតណាម Vinfast ដែល​ធ្វើ​តេស្ត​ដោយ​អង្គភាព​​វាយ​តម្លៃ​រថយន្ត​ថ្មី​ប្រចាំ​នៅ​អាស៊ាន (ASEAN NCAP)។

រថយន្ត​ទាំង​បី​បាន​ឆ្លង​កាត់​ការ​ប៉ះទង្គិច​ពេល​បើកបរ​នៅ​ល្បឿន​លឿន និង​ការ​បុក​កម្ទេច​ពី​ផ្នែក​ចំហៀង​ជា​ដើម។ ជា​​លទ្ធផល​រថយន្ត​ Vinfast Lux SA2.0 និង Lux A2.0 ទទួល​បាន​ពិន្ទុ​ផ្កាយ​ ៥ (5-Stars) ជា​ពិន្ទុ​ខ្ពស់​បំផុត​​មួយ​របស់​ ASEAN NCAP។ ចំណែក​ Vinfast Fadil ទទួល​បាន​កម្រិត​សុវត្ថិភាព​ផ្កាយ ៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូច​នេះ​មែន​ មាន​ន័យ​ថា​រថយន្ត Vinfast ទាំង​បី​គឺ​ស្ថិត​ក្នុង​ចំណោម​រថយន្ត​ផ្ដល់​សុវត្ថិភាព​បាន​ខ្ពស់​បំផុត​ក្នុង​លោក។ នៅ​ថ្ងៃ​ទី ២៣ តុលា​នេះ​ដែរ ក្រុមហ៊ុន​ Vinfast នឹង​ទទួល​នូវ​លិខិត​បញ្ជាក់​អំពី​សុវត្ថិភាព​នេះ ពី​សំណាក់ ASEAN NCAP ផ្ទាល់៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម