រថយន្ត MG ZS ស៊េរីថ្មីនេះ កំពុងទទួលបានលទ្ធផលល្អជាខ្លាំងក្នុងការលក់ ដែលជួយឱ្យក្រុមហ៊ុន MG ក្លាយជាម៉ាករថយន្តដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅដើមឆ្នាំ ២០២១ នេះតែម្តង។ រថយន្តម៉ូឌែលថ្មី MG ZS ពិតជាបានវិវត្តន៍ខ្លួនគួរអោយកក់សម្គាល់ ទើបធ្វើអោយរថយន្តនេះក្លាយជារថយន្តលក់ដាច់បំផុតរបស់ខ្លួន នៃប្រភេទ Crossover នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយតម្លៃថ្មីត្រឹមតែ ៣០ ៣០០ ដុល្លារប៉ុណ្ណោះ។ វាបាននាំមកនូវការរចនាថ្មី និងបច្ចេកវិទ្យាទំនើបៗ ដែលនាំអោយម៉ូឌែលថ្មី MG ZS ទទួលបានជោគជ័យខ្លាំងជាមួយលក្ខណះពិសេស គុណភាព និងតម្លៃយ៉ាងសមរម្យ។ ផ្តោតលើតម្លៃដ៏ល្អនេះរថយន្ត MG ZS បានចាប់យកការស្រមើលស្រមៃរបស់អ្នកទិញដែលចង់បានរថយន្តលក្ខណ:គ្រួសារដែលមានភាពធំទូលាយ ពោរពេញទៅដោយបច្ចេកវិទ្យាថ្មីៗ។ រថយន្ត MG ZS ផ្តល់ជូនជាមួយនឹងការធានារយៈពេល ៣ ឆ្នាំដែលបញ្ជាក់ពីភាពជឿជាក់របស់រថយន្តទៅលើគុណភាពផលិត និងការប្រើប្រាស់ជាប់ធន់បានយូរ។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ដែលធ្វើឱ្យ MG ZS ថ្មីបាននាំមុខលើទីផ្សារថយន្តប្រភេទ Crossover ទាំងមូល ៖
ការរចនាផ្នែកខាងក្រៅ: ចាប់ផ្តើមជាមួយផ្នែកខាងក្រៅ រថយន្ត MG ZS ថ្មីនេះបានផ្លាស់ប្តូរទម្រង់មុខថ្មីសុទ្ធសាធ។ ប៉ាណាខាងមុខដ៏ទាន់សម័យដោយវិវត្តទៅជាម៉ូដថ្មីប្លែកពិតជាមានភាពស្រស់ស្អាតគួរឱ្យទាក់ទាញ និងផ្តល់នូវភាពអស្ចារ្យពេលបង្ហាញវត្តមាននៅពេលបើកបរលើដងផ្លូវ ហើយអមដោយឡូហ្គូ MG ដែលជាយីហោដ៏ល្បីល្បាញផងដែរ។ ចង្កៀងមុខនិងហើយផ្នែកចំហៀងនៃកញ្ចក់ បានបំពាក់ដោយអំពូល LED មើលទៅកាន់តែស្ព័រ និងទាក់ទាញ។ រីឯផ្នែកចំហៀងនៃរថយន្ត បានបំពាក់ជាមួយយ៉ាន់កង់ប្រភេទស្ព័រថ្មីទំហំ១៧អ៊ីញ។ នៅផ្នែកខាងក្រោយ បន្ថែមនូវអារម្មណ៍ថ្មីនៃរថយន្ត MG ZS ដែលមានការវិវត្តបែបថ្មីនៃរថយន្តប្រភេទCrossover ដោយរំលេចជាមួយក្រូមអាលុយមីញ៉ូមប្រភេទថ្មី និងចង្កៀងក្រោយដ៏ស្រស់់ស្អាត។
ការរចនាផ្នែកខាងក្នុង: រថយន្ត MG ZS ថ្មីនេះបានទទួលការឌីស្សាញតាប់ប្លូស្តាយថ្មីទាន់សម័យ ជាមួយពណ៌គ្រីមភ្លឺរលោង (Cream Color) និងវត្ថុធាតុដើមប្រភេទស្បែកទន់ដែលមានកម្រិតខ្ពស់ជាច្រើន រំលេចដោយថ្នេរដេរយ៉ាងប្រណីត។ អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,១អ៊ីញ ដែលមានមុខងារអាចភ្ផាប់ជាមួយ Android Auto, Apple CarPlay, DAB radio, Bluetooth, តន្រ្តី និងកាំម៉េរ៉ាមើលក្រោយប្រភេទ ៣៦០ដឺក្រផងដែរ។ រីឯនៅផ្នែកខាងក្រោមនៃអេក្រង់មានប៊ូតុងមុខងារជាច្រើនស្រដៀងដូចព្យាណូ ដែលអាចអោយអ្នកបើកបរធ្វើការបើកម៉ាស៊ីនត្រជាក់ និងគ្រប់គ្រងលើប្រព័ន្ធផ្សេងៗទៀតបានយ៉ាងងាយស្រួល។ បន្ថែមពីនេះរថយន្ត MG ZS ក៏បានផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរប្រកបយ៉ាងផាសុកភាព សម្រាប់អ្នកបើកបរ និងអ្នករួមដំណើរមានភាពធំទូលាយ ដោយផ្នែកកន្លែងអង្គុយអាចទម្រតទៅខាងក្រោយប្រវែងបន្ថែម ៥៥mm និងកម្ពស់ប្រវែង ៨០mm ជាងរថយន្តដទៃៗទៀត ដែលស្ថិតក្នុងប្រភេទតែមួយនេះ។ ហើយសម្រាប់ឃ្លុបក្រោយនៃរថយន្ត MG ZS ថ្មីនេះមានទំហំរហូតដល់ទៅ ៤៤៨លីត្រឯណោះ។
មុខងាររថយន្ត MG ZS នេះនៅតែជារថយន្តមួយដែលទទួលបានការពេញនិយមជុំវិញពិភពលោក ជាមួយនិងអារម្មណ៍ថ្មី និងការអភិវឌ្ឍដោយក្រុមវិស្វកររបស់ចក្រភពអង់គ្លេស។ រថយន្ត MG ZS បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥លីត្រ DOHC BTI-tech ទំហំ ៤ស៊ីឡាំង និងដំណើការដោយប្រអប់លេខអូតូនិងប្រអប់លេខដៃ៨វគ្គ ដែលផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរលេខបានលឿន និងការបើកបរមានភាពរលូនផងដែរ។ បន្ថែមពីនេះ វាបានផ្តល់នូវជម្រើសសម្រាប់ដៃចង្កូតក្នុងការបើកបរចំនួន ៣ជម្រើសតម្រូវតាមស្ថានភាពផ្លូវដូចជា៖ ទីប្រជុំជន, ធម្មតា និង ផ្លូវលាត (Urban, Normal, Dynamic )ដែលឌីស្សាញឡើងដើម្បីផ្តល់អោយអ្នកបើកបរមានភាពងាយស្រួលក្នុងការគ្រប់គ្រងការធ្វើដំណើររបស់ពួកគេផងដែរ។
រថយន្ត MG ZS ថ្មីនេះ គឺជាការវិវត្តដ៏អស្ចារ្យនៃរថយន្តប្រភេទ Crossover ដែលទទួលបានការជោគជ័យរហូតមកដល់ពេលបច្ចុប្បន្ន ជាមួយរូបរាងថ្មី, បច្ចេកវិទ្យាថ្មី, គុណភាពនៃផ្នែកខាងក្នុងថ្មី និងតម្លៃយ៉ាងសមរម្យ ហើយរថយន្ត MG ZS នឹងនាំរថយន្តប្រភេទ Crossover ទៅកាន់កម្រិតបន្ទាប់ដ៏អស្ចារ្យបន្តទៀត៕