នេះជាលើកដំបូងហើយដែលឡានអគ្គិសនី និងឡាន PHEV លក់ដាច់ជាងឡានម៉ាស៊ូតនៅទីផ្សារអឺរ៉ុប

ចំនួនលក់នៃរថយន្តអគ្គិសនីសុទ្ធនិងរថយន្ត PHEV នៅអឺរ៉ុប បាននាំមុខចំនួនលក់រថយន្តម៉ាស៊ូតជាលើកដំបូងបំផុតសម្រាប់ទិន្នន័យលក់កាលពីខែសីហា ឆ្នាំ២០២១ ដោយផ្អែកតាមទិន្នន័យផ្ដល់ដោយសហព័ន្ធយានយន្តអឺរ៉ុប។

រថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV បានកាន់កាប់ចំណែកទីផ្សារ ២១% ជាមួយចំនួនលក់ ១៥១ ៧៣៧គ្រឿង ខណៈដែលរថយន្តម៉ាស៊ូតមានចំណែកទីផ្សារ ២០% ជាមួយចំនួនលក់ ១៤១ ៦៣៥គ្រឿង។ ដោយឡែករថយន្តប្រេងសាំង​មាន​ចំណែក​ ៥៦% ដែលចំណែកនេះ​បានបន្ត​ធ្លាក់​ចុះ​ជាលំដាប់​ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើគិតចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២១ ចំនួនលក់នៃរថយន្តអគ្គិសនី និងរថយន្ត PHEV គឺមានសរុប ១,៣២លានគ្រឿង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺមានត្រឹម ១៥៨ ៣០០គ្រឿងប៉ុណ្ណោះ។ លក់ដាច់ជាងគេប្រចាំខែសីហាគឺរថយន្ត  VW ID.3 តាមពីក្រោយដោយ Tesla Model 3 និងរថយន្ត VW ID.4៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម