នេះហើយ Toyota! មិនព្រមចេញម៉ូឌែលថ្មីទេ តែសុខចិត្តអាប់ដេត bZ4X ថ្មី ឲ្យក្លាយជា EV ដែលបើកបានឆ្ងាយជាងគេនៅជប៉ុន

ក្រុមហ៊ុន Toyota បាន​បញ្ចេញ​រថយន្តអគ្គិសនី bZ4X ដែលបាន​ធ្វើការអាប់ដេតថ្មី ដំឡើង​ចម្ងាយ​បើកបរដល់​ឆ្ងាយជាងគេ​នៅក្នុងប្រទេស​ជប៉ុន និងសាកភ្លើងលឿនថែមទៀតផង។

ចម្ងាយបើកបររបស់ EV នេះ ត្រូវបានបង្កើន​ ២៥ភាគរយ បើប្រៀបធៀបស៊េរីមុន ពោលគឺអាចបើកបរដល់ចម្ងាយ ៧៤៦គីឡូម៉ែត្រ រាល់ពេលសាកពេញម្តង។ ចំពោះការសាកភ្លើងវិញ ចំណាយពេលត្រឹមតែ ២៨នាទីប៉ុណ្ណោះ ក្នុងការសាកពី ១០ ទៅ ៨០ភាគរយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ4X ស៊េរីថ្មីនេះ មកជាមួយជម្រើស option ២ គឺ Z ឬ G។ សម្រាប់ bZ4x Z មានតម្លៃចាប់ពី ៣៦០០០ដុល្លារឡើងទៅ។

គួររំលឹកថា កាលពីដើមឆ្នាំ Toyota ក៏បាន​បញ្ចេញ bZ4X ថ្មីនៅតំបន់អឺរ៉ុប ដែលបានបង្កើនចម្ងាយបើកបរដល់ ៥៧៣គីឡូម៉ែត្រ ការឌីហ្សាញផ្នែកខាងក្នុងកាន់តែទាក់ទាញ និងបន្ថែមមុខងារថ្មីៗ។

ចំណែកនៅអាមេរិកវិញ Toyota បាន​បញ្ចេញ BZ 2026 ដោយដកអក្សរ 4X សម្រាប់ទីផ្សារអាមេរិក ប៉ុន្តែរក្សារូបរាងជា bZ4X ដដែលទេ ជាមួយចម្ងាយបើកបរ ៥០៥គីឡូម៉ែត្រ និងមានរន្ធដោត NACS ដែលអាចសាកនៅចំណតសាកភ្លើង Tesla​ បាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម