រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ Mitsubishi Mirage និង Nissan Versa តែងផ្លាស់ប្ដូរវេនគ្នាជារថយន្តថ្មីដែលមានតម្លៃធូរជាងគេនៅសហរដ្ឋអាមេរិក។ យ៉ាងណាក្ដីចូលដល់ឆ្នាំ ២០២១ រថយន្ត Chevrolet Spark ស៊េរីឆ្នាំ ២០២១ នឹងជារថយន្តដែលមានតម្លៃធូរជាងគេបំផុត។
រថយន្ត Chevrolet Spark ស៊េរីថ្មីគឺមានតម្លៃត្រឹមតែចាប់ពី ១៣ ៤០០ដុល្លារ ដែលធូរថ្លៃជាងរថយន្ត Mirage (១៤ ២៩៥ដុល្លារ) និងរថយន្ត Versa (១៤ ៩៣០ដុល្លារ)។
ជាមួយតម្លៃនេះ Chevrolet Spark មានមកជាមួយនូវម៉ាស៊ីន Ecotec ចំណុះ ១,៤លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ៩៨សេះ ដែលមានលេខដៃ៥វគ្គ។ អតិថិជនក៏អាចជ្រើសរើសយកលេខអូតូដែលធ្វើឲ្យតម្លៃឡើងដល់ ១៤ ១៤០ដុល្លារ។
ប្រសិនបើអតិថិជនបើចង់បាន Chevrolet Spark ស៊េរីឆ្នាំ ២០២១ ដែលជាប្រភេទ Full Option គឺត្រូវចំណាយដល់ជាង ២១ ០០០ដុល្លារ៕