Bugatti Chiron Super Sport 300+ ជារថយន្តអាចបើកបរដល់ល្បឿនលឿនជាងគេ ជាមួយល្បឿនដល់ ប្រមាណ ៤៩០ គ.ម/ម៉។ នៅពេលនេះ Bugatti បានប្រកាសចេញលក់ Chiron Super Sport 300+ ក្នុងចំនួន ៣០ គ្រឿង និងមានតម្លៃយ៉ាងតិច ៣,៥ លានដុល្លារក្នុងមួយគ្រឿង ពេលមិនទាន់គិតពន្ធ។
ច្បាស់ណាស់ថារថយន្តដែលដាក់លក់នេះ នឹងមិនអាចរត់ដល់ប្រភេទដែលគេប្រើប្រាស់សម្រាប់បំបែកកំណត់ត្រាល្បឿននោះទេ ដោយសារហេតុផលមួយចំនួន។ ប៉ុន្តែវានឹងមានល្បឿនលឿនជាង Chiron ធម្មតា។
តាមការលើកឡើងរបស់ Andy Wallace អ្នកកាន់ចង្កូតរថយន្ត Chiron Super Sport 300+ ពេលបំបែកកំណត់ត្រាល្បឿនបានឲ្យដឹងថា វាមានល្បឿនអតិបរមា ៤៤០ គ.ម/ម៉ ដែលវាជាល្បឿនកំណត់ដោយអេឡិចត្រូនិក។
Chiron Super Sport 300+ គឺមានបំពាក់នូវម៉ាស៊ីន ១៦ ស៊ីឡាំង ប្រភេទ Quad-Turbo ដែលមានកម្លាំង ១៦០០ សេះ អាចរត់ពី ០-៩៦ គ.ម/ម៉ ក្នុងពេល ២,៤ វិនាទី៕