នោះខ្លាំងបាត់! SYM បញ្ចេញម៉ូតូ Scooter ខ្នាតធំ ដើម្បីប្រកួតប្រជែងនឹង ADV 150

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូចិន SYM បានដាក់បង្ហាញនូវម៉ូឌែល Husky ADV 150 ប្រភេទ Adventure-Scooter ដែលរចនាទ្បើងរូបរាងបែបស្ព័រកាន់តែកាច ដែលជាគូរប្រជែងជាមួយនឹង Honda ADV 150 ផងដែរ។

ជាមួយនឹងរូបរាងម៉ូតូ Husky ADV 150 ដែលរចនាទ្បើងបែបស្ព័រកាន់តែកាច ឬផ្សងព្រេងដែលមើលស្រដៀងគ្នានឹងគូរប្រជែងរបស់ខ្លួនគឺ Honda ADV 150 ដោយឃើញមានចង្កៀងមុខ-ក្រោយ LED, អំពូលជួយបំភ្លឺពេលថ្ងៃ DRL, អេក្រង់ឌីជីថល TFT-CLD, រន្ធសាក USB និងទូរស័ព្ទជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូតូ Husky ADV 150 បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១៥០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-Cooled ផលិតកម្លាំង ១៤,៤សេះ និងកម្លាំងរមួល ១៤,៥ញ៉ូតុនម៉ែត្រ។ ខណៈដែលធុងសាំងរបស់ម៉ូតូ Adventure-Scooter នេះអាចផ្ទុកបានចំណុះរហូតដល់ ១៥លីត្រ។ បន្ថែមពីនេះម៉ូតូ Husky ADV 150 ព្រមទាំងបំពាក់មកជាមួយនឹងប្រព័ន្ធហ្វាំ្រង ABS កម្រិតខ្ពស់របស់ SYM ផងដែរ។

សូមបញ្ជាក់ថាម៉ូតូ SYM Husky ADV 150 ស៊េរីឆ្នាំ ២០២២ មិនទាន់មានព័ត៌មានណាអាចបង្ហាញអំពីតម្លៃរបស់ម៉ូតូនេះនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម