នៅឆ្នាំ ២០៣០ រថយន្ត ៨០% របស់ Toyota លក់នៅទីផ្សារអាមេរិកខាងជើងនឹងជាប្រទេសកូនកាត់ Hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota មានបំណងចង់លក់រថយន្តនៅទីផ្សារអាមេរិកខាងជើងចំនួន ៨០% ជារថយន្តប្រភេទអគ្គិសនីនៅឆ្នាំ ២០៣០ ដោយភាគច្រើនគឺជារថយន្តកូនកាត់ Hybrid  ។

គួរឲ្យដឹងថា បច្ចុប្បន្ន Toyota និង Lexus បានកាន់កាប់ចំណែកទីភ្សារស្ទើរតែ ៦០% នៃទីផ្សាររថយន្តកូនកាត់ Hybrid នៅទីផ្សារសហរដ្ឋអាមេរិក ខណៈតម្រូវការរថយន្តអគ្គិសនីសុទ្ធ EVs ធ្លាក់ចុះក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ។ លើសពីនេះ ការ​លក់​រថយន្ត​ Hybrid ​របស់​ខ្លួន​បាន​កើន​ឡើង​ ៦៦%​ ក្នុង​អំឡុង​ខែ​មករា ​ដល់​ខែ​មិថុនា​ស្មើនឹងចំនួន ​៤១០ ០០០​គ្រឿង ដោយ​សារ​តែ​រថយន្ត Camry ស៊េរី​ថ្មី​ត្រូវ​បាន​លក់​ដាច់ជាងគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ នៅចន្លោះខែមករា និងខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន Toyota មានចំណែក ១៥% នៃទីផ្សាររថយន្តដឹកអ្នកដំណើរសរុបនៅអាមេរិកខាងជើង ហើយរថយន្ត Hybrid មានចំនួន ៣៣% នៃការលក់សរុបរបស់ក្រុមហ៊ុន។ នៅឆ្នាំ ២០៣០ ខ្លួនចង់លក់ប្រហែល ៨០% នៃការលក់នៅអាមេរិកខាងជើងសម្រាប់រថយន្តអគ្គិសនី រួមទាំងរថយន្តអគ្គីសនីសុទ្ធ EV ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម